ព័ត៌មាន
អង្គការអុកស្វាម និងដៃគូ ជំរុញលើកកម្ពស់យុត្តិធម៌ និងសមធម៌សង្គមក្នុងវិស័យកសិកម្មនៅកម្ពុជា
អង្គការអុកស្វាម ក្រោមការសហការជាមួយបណ្ដាអង្គការក្នុងស្រុក ក្រសួងរដ្ឋាភិបាល និងដៃគូក្នុងវិស័យឯកជន បានបិទបញ្ចប់ដោយមោទនភាពនូវគម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” (Fair for All) ដែលបានអនុវត្តអស់រយៈពេល ៥ឆ្នាំ (២០២១-២០២៥) កន្លងមកនេះ ដែលជួយជំរុញ និងផ្លាស់ប្តូរជាច្រើនទៅលើគោលនយោបាយ បង្កើនសំឡេងសហគមន៍ និងលើកកម្ពស់អភិបាលកិច្ចប្រកបដោយបរិយាបន្ន។

តាមរយៈកិច្ចសន្ទនាថ្នាក់ជាតិ និងការចូលរួមពីមូលដ្ឋាន គម្រោងនេះបានឆ្លុះបញ្ចាំងក្ដីកង្វល់របស់កម្មករក្នុងវិស័យកសិកម្ម ដែលជំរុញឲ្យរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចគាំពារការងារ និងអនុវត្តច្បាប់របបសន្តិសុខសង្គម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំឱ្យមានការចុះធ្វើអធិការកិច្ចជាថ្មី និងការត្រួតពិនិត្យឡើងវិញ ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលនេះជាសញ្ញានៃការឆ្ពោះទៅរកគណនេយ្យភាព និងសុខុមាលភាពកម្មករប្រសើរជាងមុន។

តាមការលើកឡើងរបស់ លោកស្រី សេង រាសី នាយកប្រតិបត្តិអង្គការ ស៊ីលីកា បានឱ្យដឹងថា “គម្រោងនេះផ្ដល់ភាពអង់អាចដល់សហគមន៍ឲ្យហ៊ាននិយាយស្ដីឱ្យគេបានដឹង។ រាប់តាំងពីកសិករនៅមូលដ្ឋាន រហូតដល់វេទិកាថ្នាក់ជាតិ គឺបានឃើញថា ការចូលរួមបែបបរិយាបន្នអាចជំរុញឱ្យមានការកែប្រែគោលនយោបាយពិតប្រាកដ និងពង្រឹងដល់អភិបាលកិច្ចតាមបែបលទ្ធិប្រជាធិបតេយ្យ។
ក្នុងពិធីអបអរសាទរសមិទ្ធផលគម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ និងមានប្រសាន៍ថា បើទោះបីជាគម្រោងនេះត្រូវបានបិទបញ្ចប់ហើយក្ដី ប៉ុន្តែមរតករបស់អ្វីដែលគម្រោងបានធ្វើ គឺជាការផ្លាស់ប្ដូរយូរអង្វែង ដែលបានជួយជំរុញឱ្យមានកិច្ចគាំពារកាន់តែប្រសើរជាងមុនដល់កម្មករ សហគមន៍កាន់តែមានភាពអង់អាច ហើយវិស័យកសិកម្មរបស់កម្ពុជាកាន់តែមានភាពយុត្តិធម៌ និងចីរភាព នាពេលអនាគត ។
លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម បានបញ្ជាក់ថា ទាក់ទិនគម្រោងនេះដែរ បានបង្ហាញថា ការផ្លាស់ប្ដូរយូរអង្វែងកើតចេញពីសកម្មភាពជាសមូហភាព និងការសន្ទនាយ៉ាងមោះមុត។ តាមរយៈការកៀរគរកម្មករ សហគមន៍ និងអ្នកធ្វើការសម្រេចចិត្តឱ្យមកជួបជុំគ្នា មានន័យថាយើងបានជួយរៀបចំគោលនយោបាយផ្សេងៗ ដែលការពារសិទ្ធិ និងលើកកម្ពស់សមធម៌នៅក្នុងវិស័យកសិកម្មរបស់កម្ពុជា។
គម្រោងសមភាពសម្រាប់ទាំងអស់គ្នា ក៏បានជំរុញលទ្ធភាពទទួលបានយុត្តិធម៌ តាមរយៈការគាំទ្រនីតិវិធីថ្មីៗ ដែលអនុញ្ញាតឱ្យកម្មករម្នាក់ៗដាក់ពាក្យបណ្តឹង និងស្វែងរកដំណោះស្រាយតាមរយៈយន្តការសន្ធានកម្ម និងមជ្ឈត្តកម្មជាផ្លូវការ។ ការជំរុញនេះធានាថា បណ្ដឹងសារទុក្ខនៅកន្លែងធ្វើការត្រូវបានដោះស្រាយដោយយុត្តិធម៌ និងមានតម្លាភាព ដោយជួយពង្រឹងសិទ្ធិរបស់កម្មករកសិកម្មនៅក្នុងខេត្តចំនួនប្រាំមួយ រួមមានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងរតនគិរី៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន5 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន5 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន6 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស