ព័ត៌មាន
ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងតំណាងស្ថានទូតជប៉ុន ចុះពិនិត្យយសកម្មភាពរបស់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបង
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល ដូចជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងស្ថានទូតអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងលុចសំបួ ក្នុងនោះក៏មានការចូលរួមផងដែរពីតំណាងស្ថានទូតជប៉ុន ដើម្បីចុះពិនិត្យសកម្មភាពរបស់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបង ក្នុងការផ្តល់សេវាដល់ជនមានពិការភាពស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា បានផ្តល់សេវាកម្មប្រកបដោយមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ (ស.ផ.ស) និងជនមានពិការភាពទូទៅឱ្យមានលទ្ធភាពរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតឡើងវិញ។
ជនមានពិការភាពចំនួន ៨៧នាក់ ស្ថិតក្នុងឃុំស្រែស្តុក និងឃុំរាំងទិល ស្រុកកណ្តៀង បានទទួលសេវាពីមណ្ឌលស្តារ ក្នុងនោះរួមមានការផ្តល់នូវឧបករណ៍ជំនួយកាយសម្បទា រួមមាន ការផលិតអវៈយវៈសិប្បនិម្មិត និងគ្រឿងរណប ព្រមទាំង ការជួសជុល ផ្លាស់ប្តូរ និងផ្តលអវៈយវៈសិប្បនិម្មិត និងគ្រឿងរណបថ្មី ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ចំពោះការរួមចំណែកក្នុងការផ្តល់សេវា និងថែទាំដល់ជនមានពិការភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ឯកឧត្ដម លី ធុជ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រដល់ការស្តារឡើងវិញនូវកាយសម្បទាជនមានពិការភាព ជាពិសេសរួមចំណែកក្នុងការលេីកកម្ពស់ជីវភាពរបស់ប្រជាជនមូលដ្ឋាន។







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន