ព័ត៌មាន
បាតុភាពដុតកង់ឡាននៅខណ្ឌ៧មករា ជាជម្លោះពលរដ្ឋ និងពលរដ្ឋ អាជ្ញាធរបានជួយសម្របសម្រួលដោះស្រាយ ហើយ
ភ្នំពេញ ៖ បាតុភាពដុតកង់ឡាន បង្កឲ្យមានការភ្ញាក់ផ្អើលនៅមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា គឺជាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ ទាក់ទិនរឿងបញ្ហាច្រកចេញចូលលំនៅឋាន ដោយបច្ចុប្បន្នអាជ្ញាធរបានជួយសម្របសម្រួលដោះស្រាយហើយ ។
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានបងប្អូនពលរដ្ឋជាង១០នាក់ដែលរស់នៅអាគារខុនដូរមួយកន្លែង បានប្រមូលផ្តុំគ្នា ធ្វើការដុតសម្បកកង់ឡាន នៅលើច្រកដីឡូតិ៍មួយកន្លែង កែងផ្លូវលេខ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានបង្កឲ្យមានការភ្ញាក់ផ្អើល ។
ការបង្កបាតុភាពតាមរយៈការដុតសម្បកកង់ឡាននេះ គឺដោយសារពលរដ្ឋទាំងជាង១០នាក់ខាងលើ ទាមទារឲ្យពលរដ្ឋជាម្ចាស់ដីឡូតិ៍មួយកន្លែង ដែលមានទីតាំងនៅខាងក្រោយខុនដូរដែលពួកគេរស់នៅនោះ សុំឲ្យបើកច្រកនោះជាផ្លូវសាធារណៈសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍រួមសម្រាប់ពលរដ្ឋគ្រប់គ្នា ក៏ប៉ុន្តែភាគីម្ចាស់ដីឡូមិនយល់ព្រម ដោយបញ្ជាក់ថា វាជាកម្មសិទ្ធិឯកជន ពុំមែនជាសម្បត្តិរដ្ឋនោះឡើយ ។
កន្លងទៅ ម្ចាស់ដីឡូតិ៍ ធ្លាប់បានជួលច្រកចូលខាងលើ ឲ្យអ្នកមើលការខុសត្រូវអាគារខុនដូរដែលនៅជាប់ផ្លូវនោះ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការចេញចូលរស់នៅប្រចាំថ្ងៃ ក៏ដូចជាការចតរថយន្តជាដើមរបស់ពលរដ្ឋរស់នៅអាគារខុនដូរ ក៏ប៉ុន្តែក្នុងមួយរយះពេលក្រោយមកនេះ ដោយម្ចាស់ដីឡូតិ៍ពុំទទួលបានថវិការថ្លៃជួល ពីភាគីអ្នកគ្រប់គ្រងខុនដូរ ទើបម្ចាស់ដីឡូតិ៍សម្រេចយកច្រកនោះមកគ្រប់គ្រងជាកម្មសិទ្ធិឯកជនភាពផ្ទាល់ខ្លួនវិញ ក៏បង្កឲ្យមានបាតុភាពកើតទុកមិនសុខចិត្តពីបងប្អូនពលរដ្ឋរស់នៅអាគារខុនដូរដែលឧស្សាហ៍ប្រើប្រាស់ច្រកនោះតែម្តងទៅ ។
ជុំវិញ បាតុភាពដុតសម្បកកង់ឡានបង្កឲ្យមានការភ្ញាក់ផ្អើលនោះ អាជ្ញាធរខណ្ឌ៧មករា ក៏បានអញ្ចើញអ្នកពាក់ព័ន្ធទាំងជាង១០នាក់ យកទៅធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាស្នើឲ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមបន្តទៀត ។
អាជ្ញាធរខណ្ឌ៧មករា បញ្ជាក់ថា ៖ បញ្ហាទំនាស់ច្រកដីឡូតិ៍នោះ បច្ចុប្បន្នក្រុមមន្ត្រីជំនាញ ទាំងថ្នាក់មន្ទីរ ក៏ដូចជាក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ បាននឹងកំពុងដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់តាមជំនាញហើយ ដូច្នោះហើយ អាជ្ញាធរមូលដ្ឋានស្នើឲ្យបងប្អូនដែលកំពុងមានការកើតទុកមិនសុខចិត្តខាងលើ សូមរក្សាភាពស្ងប់ស្ងៀម និងរងចាំដំណោះស្រាយពីថ្នាក់នាំក្រសួងជំនាញ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ និងវិជ្ជមានសម្រាប់គ្រប់ៗគ្នា ។
ក្នុងនាមរដ្ឋបាលខណ្ឌ បញ្ជាក់ថា ៖ អ្វីដែលជាសម្បត្តិរដ្ឋ នៅតែជាកម្មសិទ្ធិរដ្ឋ ពុំអនុញ្ញាតឲ្យបុគ្គលណារំលោភបំពាននោះឡើយ ក៏ប៉ុន្តែប្រសិនបើសម្បត្តិណា ជាកម្មសិទ្ធិឯកជន គឺរដ្ឋអំណាចត្រូវតែថែរក្សាជូនគាត់ ទៅតាមច្បាប់ទម្លាប់ បញ្ចៀសដាច់ខាតពីការរំលោភបំពានពីភាគីណាមួយដែលពុំមែនជាម្ចាស់កម្មសិទ្ធិ ៕ អត្ថបទ៖ កុម្ភៈ




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព