ព័ត៌មាន
មន្ទីរប្រឆាំងគ្រឿងញៀន ប្រកាសច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គណនី TikTok អនាមិក ឈ្មោះ «បក្សីចាំក្រុង»
មន្ទីរប្រឆាំងគ្រឿងញៀន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គណនី TikTok អនាមិក ឈ្មោះ «បក្សីចាំក្រុង» ដែលបានបានបង្កើតព័ត៌មានចោទប្រកាន់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ជុំវិញការបង្ក្រាបបទល្មើសគ្រឿងញៀន នៅទីតាំង ខារ៉ាអូខេឈ្មោះពេជ្រលើមេឃ (ដាយអឺម៉ិន ស្កាយ អ៊ិនធើធេនម៉ិន DIAMOND SKY ENTERTAINMENT) កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយ TikTok ជនអនាមិកនោះបានចោទប្រកាន់ថា «ជនជាតិចិនគេចាប់បាន ជាង២០០នាក់ ត្រូវបានដោះលែងដោយប្រធានមន្ទីរគ្រឿងញៀន លោក ឃឹង សារ៉ាត់ ជាមួយនឹងថ្ងូរលុយម្នាក់ ៣០០០០$ និងចាយលុយ ១លានដុល្លារឱ្យបើកក្លឹបដំណើរការធម្មតាវិញធ្វើព្រងើយ បើរដ្ឋាភិបាលបណ្ដោយឱ្យ មានមន្ត្រីពុករលួយចឹង រាស្ត្ររស់នៅយ៉ាងម៉េច» ។
ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គណនី TikTok អនាមិក ឈ្មោះ «បក្សីចាំក្រុង» គឺជា ការផ្សាយចោទប្រកាន់ដោយគ្មាន មូលដ្ឋាន មានចរិតញុះញុង ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ក៏ដូចជា កងកម្លាំងទាំងអស់របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល លើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន៕




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព