ព័ត៌មាន
ក្រសួងព័ត៌មាន ផ្សព្វផ្សាយផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀននៅខេត្តស្វាយរៀង
ស្វាយរៀង ៖ ក្រសួងព័ត៌មាន រួមសហការជាមួយនឹងរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះមានរៀបចំពិធីផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ក្រោមប្រធានបទ(គ្រឿងញៀនបំផ្លាញការសិក្សា)ដែលពិធីនេះបានប្រព្រឹត្តទៅនៅក្រុងនិងខេត្តស្វាយរៀងក្រោមវត្តមានឯកឧត្តម ឡុង សេង រដ្ឋលេខាធិការក្រសួង និងជាតំណាងឯកឧត្តមនេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកម៉ែន អេងអភិបាលរងខេត្តស្វាយរៀង។
ថ្លែងមានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយនាឱកាសនោះ ក្នុងនាមក្រសួងឯកឧត្តមឡុង សេង រដ្ឋលេខាធិការក្រសួងបានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលបានសហការនិងចូលរួមប្រកបដោយស្មារតីចលនាបញ្ឈប់ និងបញ្ជៀសសកម្មភាពការប្រើប្រាស់គ្រឿងញៀននិងផលប៉ះពាល់នៅថ្ងៃនេះ។
ជាមួយគ្នានោះដែរក្នុងនាមក្រសួង ឯកឧត្តមឡុង សេង នូវបានផ្ដាំផ្ញើដល់ បងប្អូនពលរដ្ឋ ពិសេសយុវជន ជាសិស្សានុសិស្សហើយកំពុងសិក្សា ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន យើងដឹងហើយថាគ្រឿងញៀន ធ្វើអោយអសកម្មដល់កិច្ចការអភិវឌ្ឍន៏ប្រទេស ។
សូមបញ្ជាក់ថានៅក្នុង «យុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីបញ្ហាគ្រឿងញៀន» របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រុងនិងខេត្តស្វាយរៀង ថ្ងៃនេះត្រូវបាន មន្ត្រីថ្នាក់ដឹកនាំនៅក្នុងរដ្ឋបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន យុវនារី ចំនួនប្រហែលជាង ៥០០ នាក់ផងដែរ៕ ដោយ ៖ ភា សារិត








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព