ព័ត៌មាន
ក្រសួងការងារ សហការជាមួយសមាគម TAFTAC ផ្សព្វផ្សាយអំពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់សហគ្រាស រោងចក្រ ក្រុមហ៊ុន នៅខេត្តបាត់ដំបង
បាត់ដំបង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់អ្នកគ្រប់គ្រងសហគ្រាស រោងចក្រ ក្រុមហ៊ុន និងបុគ្គលិកផ្នែកធនធានមនុស្ស និងរដ្ឋបាលអនុលោមភាព សរុបចំនួន ១៦នាក់ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក កូវ ប៊ុនធឿន អនុប្រធាននាយកដ្ឋាន តំណាងប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារចូលរួម និងធ្វើបទបង្ហាញ ដើម្បីការផ្សព្វផ្សាយ ណែនាំ និងបង្កើនការយល់ដឹងដល់សហគ្រាស រោងចក្រ ក្រុមហ៊ុន ស្ដីពីច្បាប់ បទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។
ក្រុមការងារបានពន្យល់ពីនីតិវិធីនៃការត្រួតពិនិត្យបញ្ជីអធិការកិច្ចផ្នែកលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ សុវត្ថិភាពគ្រឿងម៉ាស៊ីន មូលដ្ឋានគ្រឹះនៃសុវត្ថិភាពអគ្គិភ័យ និងនីតិវិធីស្នើសុំពិនិត្យកាយសម្បទាផងដែរ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត លី សារុន ប្រធានការិយាល័យនៃនាយកដ្ឋានពេទ្យការងារ បានផ្សព្វផ្សាយនូវព័ត៌មាន និងយុទ្ធនាការមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងរបៀបរស់នៅប្រកបដោយសុខុមាលភាពដល់សិក្ខាកាមតាមរយៈការផ្សព្វផ្សាយនូវនីតិវិធីក្នុងការស្វែងរកការងារធ្វើដល់សិក្ខាកាម ដោយបង្ហាញជា (QR Code) និងលេខទូរសព្ទទំនាក់ទំនង ១២៩៧។
លោកវេជ្ជបណ្ឌិត បានបន្តផ្សព្វផ្សាយអំពីកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់សិក្ខាកាម ការផ្សព្វផ្សាយពីយុទ្ធនាការទប់ស្កាត់ជំងឺអេដស៍ និងគ្រឿងញៀន និងការផ្សព្វផ្សាយពីយុទ្ធនាការទប់ស្កាត់ជំងឺមិនឆ្លង ផលប៉ះពាល់ និងណែនាំឱ្យកាត់បន្ថយការបរិភោគស្ករ អំបិល និងខ្លាញ់លើសកម្រិត៕
លើសពីនេះទៅទៀត លោក លន់ សុវណ្ណដា គ្រូបណ្តុះបណ្តាល បានធ្វេីបទបង្ហាញបន្ថែមពាក់ព័ន្ធនឹងសុវត្ថិភាពនៃការប្រេីប្រាស់ឡចំហាយ និងផលប៉ះពាល់ចំពោះសុខភាពដែលបណ្ដាលមកពីការស្រូបចូលនូវភាគល្អិត និងសារធាតុគីមីដែលកេីតចេញពីការដុតកម្ទេចក្រណាត់ ព្រមទាំងជំរុញដល់សហគ្រាស រោងចក្រ ក្រុមហ៊ុន ឱ្យធ្វេីការលុបបំបាត់ចោលការដុតកម្ទេចក្រណាត់ ដែលអាចឈានដល់ការបំពុលបរិយាកាសដល់បរិស្ថានជុំវិញ៕









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព