ព័ត៌មាន
ក្រសួងការងាររៀបចំវគ្គបណ្ដុះបណ្ដាលបំប៉នគ្រូបង្គោលអំពីការកែលម្អរបៀបធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច និងទម្រង់របាយការណ៍គ្រូពេទ្យសហគ្រាសនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលបំប៉នគ្រូបង្គោលស្ដីពី៖ «ការកែលម្អរបៀបធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច និងទម្រង់របាយការណ៍គ្រូពេទ្យសហគ្រាស» ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមសរុបចំនួន ៦០នាក់។
លោក យី កន្និដ្ឋា អនុប្រធាននាយកដ្ឋាន តំណាងប្រធាននាយកដ្ឋានពេទ្យការងារ បានចូលរួមជាសហអធិបតីជាមួយ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ និងបានដឹកនាំមន្រ្តីនៃនាយកដ្ឋានពេទ្យការងារឡើងធ្វើបទបង្ហាញ ដើម្បីចែករំលែកបញ្ជ្រាបនូវចំណេះដឹង និងបទពិសោធដល់មន្រ្តីរាជការនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំង២៥រាជធានី-ខេត្ត។ គ្រូបង្គោលដែលចូលរួមវគ្គនេះ ទទួលបាននូវចំណេះដឹងបន្ថែមយកទៅធ្វើការបណ្តុះបណ្តាលបន្តដល់កម្មករនិយោជិតក្នុងវិស័យសំណង់ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ការងារ និងហានិភ័យផ្សេងៗ ក្នុងពេលបំពេញការងាររបស់កម្មករនិយោជិត និងជំរុញដល់ការយកចិត្តទុកដាក់បន្ថែមលើការប្រើប្រាស់វិធីសាស្រ្តសាមញ្ញ និងលើកកម្ពស់ផ្នែកសុវត្ថិភាព និងសុខភាពការងារ និងនីតិវិធីក្នុងការផ្តល់របាយការណ៍គ្រូពេទ្យសហគ្រាសឱ្យស្របតាមប្រកាសរួមលេខ ១៣៩ ស.ក.ប.យ ស្តីពីលក្ខខណ្ឌ និងបេសកកម្មសេវាពេទ្យការងារ។
ជាមួយគ្នានេះ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះនាយកដ្ឋានពេទ្យការងារ ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការកែលម្អរបៀបធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច និងទម្រង់របាយការណ៍គ្រូពេទ្យសហគ្រាស។ លោកប្រធានមន្ទីរបានសំណូមពរដល់នាយកដ្ឋានពេទ្យការងារ ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តជំរុញការអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារបន្ថែមទៀត ដើម្បីឱ្យបងប្អូនកម្មករនិយោជិតបានយល់ដឹង និងបំពេញការងារប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ព្រមទាំងមានផលិតភាពការងារកាន់តែប្រសើរ៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព