ព័ត៌មាន
គណៈសង្ឃនាយក នឹងរៀបចំឱ្យមានការសូត្រស្វាធ្យាយ ព្រះត្រៃបិដក ៥ឆ្នាំម្ដង និង ១ឆ្នាំម្ដង
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៃគណៈសង្ឃព្រះពុទ្ធសាសនារដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នៃគណៈសង្ឃនាយកទាំងពីរគណៈ បានសម្រេចឯកភាពដាក់ចេញនូវសង្ឃប្រកាស ដោយបានលើកឡើងថា គម្ពីរព្រះត្រៃបិដកគឺជាទីប្រជុំចុះនៃពុទ្ធវចនៈ ដែលពុទ្ធសាសនិកសិក្សាស្រាវជ្រាវយកមក បដិបត្តិក្នុងវិថីជីវិតប្រចាំថ្ងៃ។
គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយក្រសួងធម្មការ និងសាសនា រៀបចំ ដូច្នេះដើម្បីអភិរក្សរក្សាពុទ្ធវចនៈឱ្យមានតម្លៃស្ថិតស្ថេរគង់វង្សយូរអង្វែង កាលបរិច្ឆេទនៃការសូត្រស្វាធ្យាយព្រះត្រៃបិដកដូចខាងក្រោម៖
ក. គណៈសង្ឃថ្នាក់ជាតិរៀបចំសូត្រស្វាធ្យាយព្រះត្រៃបិដករៀងរាល់ ៥ឆ្នាំម្តង (ក្នុង ៥ឆ្នាំម្តង) រយៈពេល៣ថ្ងៃ ដោយកំណត់ទីតាំងណាមួយសមស្រប សម្រាប់សូត្រស្វាធ្យាយព្រះត្រៃបិដក។
ខ. គណៈសង្ឃថ្នាក់ជាតិប្រគល់សិទ្ធិ និងតួនាទីជូនដល់គណៈសង្ឃថ្នាក់មូលដ្ឋាន និងមន្ទីរ ធម្មការ និងសាសនារាជធានី-ខេត្ត សូត្រស្វាធ្យាយព្រះត្រៃបិដករៀងរាល់ឆ្នាំ (ក្នុង ១ឆ្នាំម្តង) រយៈពេល ៣ថ្ងៃ ដោយប្រមូលផ្តុំ ៥ខេត្តសម្រាប់មួយក្រុម ដើម្បីទ្រទ្រង់ដំណើរការ នៃការសូត្រស្វាធ្យាយព្រះត្រៃបិដកនេះ ឱ្យបានជោគជ័យនិងប្រសិទ្ធភាព។ ចំពោះទីតាំងនៃការសូត្រស្វាធ្យាយរៀងរាល់ឆ្នាំ អាស្រ័យទៅលើ ការសម្រេចរបស់ខេត្តទាំង៥ ព្រមព្រៀងគ្នាប្រកបដោយមហាកុសលខ្ពស់។
គួរឱ្យដឹងថា ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬ ល្អី ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺ៖
ព្រះវិន័យ ឬហៅថា វិនយបិដក (ចាប់ពីសៀវភៅភាគ១ ដល់ភាគ១៣)
ព្រះសូត្រ ឬហៅថា សុត្តន្តបិដក (ចាប់ពីសៀវភៅភាគ១៤ ដល់ ភាគ៧៧)
ព្រះអភិធម្ម ឬហៅថា អភិធម្មបិដក (ចាប់ពីសៀវភៅភាគ៧៨ ដល់ ភាគ១១០)
គួរបញ្ជាក់ថា មហាសន្និបាតពេញអង្គ ក្រោមការដឹកនាំ និងចាត់ចែងរបស់គណៈសង្ឃនាយក គណៈមហានិកាយ និងគណៈសង្ឃនាយក គណៈធម្មយុត្តិកនិកាយ សហការជាមួយក្រសួងធម្មការ និងសាសនា បានបើកកិច្ចប្រជុំពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ស្តីពី ការអនុវត្តសង្ឃប្រកាសលើកទី៣២ និងសង្ឃប្រកាសក្នុងឆ្នាំកន្លងមក ព្រមទាំង លើកទិសដៅប្រចាំឆ្នាំសម្រាប់ការអនុវត្តបន្តក្នុងឆ្នាំខាងមុខអស់រយៈពេល ៣ថ្ងៃ៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព