ព័ត៌មាន
អាល្លឺម៉ង់នឹងផ្ដល់ហិរញ្ញប្បទានប្រមាណ ៤២ លានអឺរ៉ូ សម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា
អាល្លឺម៉ង់ប្តេជ្ញាចិត្តខ្ពស់ លើគម្រោងផ្ដល់ហិរញ្ញប្បទានប្រមាណ ៤២ លានអឺរ៉ូ ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង សម្រាប់ឆ្នាំ២០២៥-២០២៦ ដើម្បីគាំទ្ររាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ Christina Laun ប្រធានទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការ សេដ្ឋកិច្ចនិងការអភិវឌ្ឍ (BMZ) នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ ក្នុងគោលដៅចម្បងនៃកិច្ចចរចានេះគឺ៖ ១) ពិភាក្សាលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និង ២) ពិនិត្យ និងតម្រង់ទិសវិស័យអាទិភាព នៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ រវាងប្រទេសទាំងពីរនាពេលអនាគត។ឯកឧត្តម ឈៀង យ៉ាណារ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូអាល្លឺម៉ង់ និងបានកោតសរសើរ ចំពោះ ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកិច្ចចរចារឆ្នាំ២០២៥ នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។
លោកជំទាវ Christina Laun ក៏បានកោតសរសើរផងដែរ ចំពោះវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាន ក្នុងការអនុវត្តអាទិភាពអភិវឌ្ឍន៍ជាតិ ប្រកបដោយប្រសិទ្ធភាព ជាពិសេសក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយក្នុង នោះ ភាគីអាល្លឺម៉ង់បានគូសបញ្ជាក់ ពីកិច្ចខិតខំរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច, ប្រព័ន្ធគាំពារសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជាលទ្ធផលនៃកិច្ចចរចានេះ, ភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ និងចាត់ទុកកម្ពុជាជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អាល្លឺម៉ង់។ ភាគីទាំងពីរបានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឈន៍លើវិស័យអាទិភាពចំនួន៣រួមមាន៖ ១) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព, ២) សុខាភិបាលនិងគាំពារសង្គម, និង ៣) ថាមពល និងអាកាសធាតុ និងវិស័យផ្សេងៗ ដូចជា វិមជ្ឈការនិងវិសហមជ្ឍការ និងឌីជីថលូបនីយកម្ម។
សូមបញ្ជាក់ថា ភាគីអាល្លឺម៉ង់បានប្តេជ្ញាខ្ពស់ លើការផ្ដល់ហិរញ្ញប្បទានប្រមាណ ៤២ លានអឺរ៉ូ ទាំងឥណទានសម្បទាននិងហិរញ្ញប្ប- ទានឥតសំណងសម្រាប់ឆ្នាំ២០២៥-២០២៦ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុង ឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានបន្តរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី,








-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច