ព័ត៌មាន
កម្ពុជាកំពុងបើកផ្លូវ លើការចរចាបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅក្នុងស្រុក
រាជរដ្ឋាភិបាលកម្ពុជាកំពុងបើកផ្លូវដល់ក្រុមហ៊ុនមានសក្តានុពលនានា នៅក្នុងវិស័យប្រេងឥន្ធនៈ ចរចាលើគម្រោងបង្កើតរោងចក្រ ចម្រាញ់ប្រេង កាតនៅខេត្តកោះកុង ដើម្បីឱ្យកម្ពុជាឈានទៅមានសន្និធិប្រេងយុទ្ធសាស្រ្តបម្រុងកាន់តែប្រសើរនៅក្នុងស្រុក។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងវេទិកាកិច្ចសន្ទនាជាមួយនិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ជុំវិញវិស័យប្រេងឥន្ធនៈនេះគោលនយោបាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺការបើកចំហការប្រកួតប្រជែងនៅក្នុងការចែកចាយ និងការនាំចូល ប្រេងឥន្ធនៈដោយគ្មានការផ្តាច់មុខដាច់ខាត។ ចំណែកតម្លៃវិញ វានិងប្រែប្រួលទៅតាមតម្លៃប្រេងអន្តរជាតិ នេះគឺជារឿងធម្មតា ក្នុង នោះកម្ពុជាក៏មិនអនុញ្ញាត្តិឱ្យតួអង្គណាមួយយកឱកាសដើម្បីប្រមូលផ្តុំ បង្កើតថ្លៃខុសតម្លៃទីផ្សារផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា ជុំវិញប្រេងឥន្ធនៈនេះគឺរក្សាស្ថិរភាពល្អប្រសើរ ហើយនៅក្នុងអាណត្តិទី៧នេះដែរ រាជរដ្ឋាភិបាលក៏បានបង្កើនលើមុំពីរបន្ថែមទៀត នៅលើអ្វីដែលជាមូលដ្ឋានគ្រឹះពីអាណត្តិមុន ក្នុងនោះអ្វីដែលសំខាន់គឺការឈានទៅរក ការចម្រាញ់ប្រេងក្នុងស្រុក ដើម្បីឱ្យកម្ពុជាឈានទៅមានសន្និធិប្រេងយុទ្ធសាស្រ្តបម្រុងកាន់តែប្រសើរ ខណៈបច្ចុប្បន្ននេះសេដ្ឋកិច្ច កម្ពុជា ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេចតេជោ ពីអតីតកាល និងការបន្តកំណើនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកំពុងមានសម្ទុះកើនឡើងបន្ថែមទៀត ជាក់ស្តែងកម្ពុជាកំពុងទទួលបានរោងចក្រថ្មីៗ មកវិនិយោគជាបន្តបន្ទាប់ បញ្ហានេះក៏ធ្វើឱ្យតម្រូវការប្រេងមានការកើនឡើងផងដែរ។
ឯកឧត្តម កែវ រតនៈបញ្ជាក់ឱ្យដឹងថា ទាក់ទិនគម្រោងបង្កើតរោងចក្រនេះ ក្រសួងបានកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បី ចាប់យកដៃគូដែលមានសក្តានុពល វិនិយោគលើការបង្កើតរោងចក្រចម្រាញ់ប្រេងនេះ ប៉ុន្តែអ្វីដែលយើងមានការបារម្ភណ៍ គឺមិនមែន ឆន្ទៈនយោបាយ ឬការខ្វះខាតខិតប្រឹងប្រែងនោះទេ គឺដោយសារកម្ពុជាមានទំហំតូចលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ តែទោះបីយ៉ាងណា ឯកឧត្តមនូវតែមានក្តីរំពឹងខ្ពស់ថា កម្ពុជានឹងមានរោងចក្រនេះកើតឡើង ដើម្បីកសាងសន្និធិបម្រុងរបស់ជាតិនៅពេលមានអាសន្ន។
សូមបញ្ជាក់ថា នៅក្នុងវេទិកាកិច្ចសន្ទនានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានធ្វើបាថកថា ជូនដល់និស្សិតផ្នែកច្បាប់ និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សម្រាប់ជាពុទ្ធិនៅក្នុងការសិក្សា ដែលពួកគាត់គឺជជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ៕អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព