ព័ត៌មាន
ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» បំផុសឲ្យពលរដ្ឋចេះសម្អាតបរិស្ថានជុំវិញកន្លែងរស់នៅដើម្បីសុខភាពល្អ
កំពង់ឆ្នាំង៖ ក្នុងទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ឆ្នាំង និងអាជ្ញាស្រុករលាប្អៀរនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកយុទ្ធនាការ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» ដើម្បីអោយសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីការថែរក្សាអនាម័យ និងបរិស្ថានល្អនៅតាមសហគមន៍ និងតាមដងផ្លូវគ្មានសំរាម ឬថង់ផ្លាស្ទីក ដែលទិវានេះបានធ្វើឡើងនៅក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតក្នុងស្រុករលាប្អៀរ ។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានថ្លែងថា៖ នេះជាយុទ្ធនាការបំផុសអោយសិស្សានុសិស្ស ប្រជាពលរដ្ឋនៅគ្រប់សាលារៀន គ្រប់មូលដ្ឋាន ចេញរើសសំរាម សម្អាតបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។ ក្រោយពីបានចូលរួមជាមួយយុទ្ធនាការ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នេះ បានធ្វើអោយពួកគាត់ជាសិស្សទាំងអស់ យល់ដឹងកាន់តែច្រើនទាក់ទងនឹងការអនាម័យបរិស្ថានជុំវិញកន្លែងរស់នៅ និងសាលារៀន។ អនាម័យបរិស្ថាន ចាំបាច់ណាស់សំរាប់សុខភាពមនុស្សគ្រប់រូប ។ បើមានបរិស្ថានស្អាត អនាម័យល្អ ហូបស្អាត ផឹកស្អាត នោះមនុស្សទូទៅនឹងមានសុខភាពល្អ ជាពិសេសចំពោះសិស្សានុសិស្សទាំងអស់ ពេលមានសុខភាពល្អ អាចមានពេលរៀនសូត្របានពេញលេញ និងពូកែទៀតផង។
លោក មៀន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ យុទ្ធនាការ ការ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» ជាយុទ្ធនាការបង្ហាញច្បាស់ពីការតាំងចិត្តចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ ក្នុងការសម្អាតបរិស្ថានជុំវិញកន្លែងរស់នៅ តាមសហគមន៍ សាលារៀន បន្ទាប់ពីកម្ពុជាបានចូលរួមទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចហើយ។ ជោគជ័យដែលទទួលបាននោះ គឺយុទ្ធនាការបន្តថ្មីមួយទៀតនេះ បានដើរទន្ទឹមគ្នាជាមួយ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ហើយរហូតដល់ពេលនេះ មានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនចំនួនជាលាននាក់នៅទូទាំងប្រទេសកម្ពុជា។
ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ការប្រមូលទុកដាក់សំរាមទុកដាក់ រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទីក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ