ព័ត៌មាន
គណៈកម្មការទី៨រដ្ឋសភា ចុះពិនិត្យឈ្វេងយល់ពីវឌ្ឍនភាពការងារ និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យ ហ្លួង ម៉ែ
គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យ ហ្លួង ម៉ែ និងមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ហ្លួង ម៉ែ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៉ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចឈ្វេងយល់នេះធ្វើឡើងគោលបំណងចម្បង ដើម្បីពិនិត្យលើកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកលការពង្រីកការថែទាំសុខភាពរបស់របបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស. ទាំងសម្រាប់កម្មករ និយោជិត និងមន្រ្តីសាធារណៈដែលគ្របដណ្តប់បន្ថែមដោយសមាជិកគ្រួសារនៅក្នុងបន្ទុក ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ និងមូលនិធិសមធម៌។ លោកជំទាវប្រធានក៏បានសំណូមពរដល់ឯកឧត្តមវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ទាំងអស់ខិតខំធ្វើកិច្ចសហការជាមួយបណ្តាមន្ទីរពេទ្យខេត្ត ស្រុក និងតាមមណ្ឌលសុខភាពអោយមានប្រសិទ្ធិភាពខ្ពស់ ទាំងគុណភាព និងសេវាធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋយើងមានជំនឿទុកចិត្តមកលើវិស័យសុខាភិបាល ដើម្បីកត់បន្ថយកាធ្វើដំណើររបស់បងប្អូនមកកាន់មន្ទីរពេទ្យថ្នាក់ជាតិ ជាពិសេសត្រូវពង្រឹងមន្ទីរពេទ្យថ្នាក់ជាតិប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេស។

លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៉ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ បានធ្វើរបាយការណ៍សង្ខេបជម្រាបជូនលោកជំទាវប្រធាន ក៏ដូចជាគណៈប្រតិភូគណៈកម្មការទី៨ អំពីវឌ្ឍនភាពការងារមួយចំនួនរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ ដោយក្នុងឆ្នាំ២០១៩ មន្ទីរពេទ្យ ហ្លួង ម៉ែ គឺជាមន្ទីពេទ្យ«នគរទេព» ឯកទេសរោគស្រ្តីស្ថិតក្រោមការគ្រប់គ្រងរបស់ NGO ក្រោយមកនៅឆ្នាំ២០២១ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ណែត បានយកមន្ទីរពេទ្យនេះសម្រាប់ធ្វើការព្យាបាលជំងឺកូវីដ-១៩ រហូតដល់ខែកុម្ភ: ឆ្នាំ២០២២ តមកក្នុងខែកញ្ញា ឆ្នាំ២០២២ មន្ទីរពេទ្យ ហ្លួង ម៉ែ ក៏ប្រែក្លាយជាមន្ទីរពេទ្យថា្នក់ជាតិ ដែលមានឯកទេសព្យាបាលជំងឺមហារីក។ នាពេលបច្ចុប្បន្ននេះមន្ទីរពេទ្យ ហ្លួង ម៉ែ មានបុគ្គលិកសរុប៣៤៥នាក់ ក្នុងវេជ្ជបណ្ឌិត៧២នាក់ ដោយបងប្អូនប្រជាពលរដ្ឋមានជំនឿទុកចិត្តលើការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យក្នុងមួយឆ្នាំៗការទទួលព្យាបាលមានការកើនឡើងជាលំដាប់ ក្នុងឆ្នាំ២០២៥នេះ មន្ទីរពេទ្យបានធ្វើការសហការជាមួយអង្គការនគរទេពសម្រាប់ធ្វើយុទ្ធនាការធ្វើតេសរកកោសិកាមហារីកមាត់ស្បូនដោយឥតគិតថ្លៃ បានចំនួន ៥៧២៣ តេស្ត និងរកឃើញលទ្ធផលមិនប្រក្រតីចំនួន ៥០៤ករណី និងទទួលការពិនិត្យព្យាបាលជំងឺទូទៅផ្សេងទៀត។

ក្រោយពីបានស្តាប់នៅរបាយការណ៍វឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមរួចមក លោកជំទាវឡោក ខេង បានកោតសរសើរដល់លោកនាយមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់អស់ទាំងកំលាំងកាយចិត្តក្នុងការផ្តល់សេវាព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងមានក្រមសីលធម៌វីជា្ជជីវ:ឱ្យសាកសមទៅនឹងពាក្យថាកងទ័ពទេវតាដែលជាអ្នកជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជនយើង ជាពិសេសគឺខិតខំអនុវត្តនូវយុទ្ធសាស្ត្របញ្ជកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកលើសុខាមាភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ លោកជំទាវក៏បានផ្តល់អនុសាសន៍ឱ្យមន្ទីរពេទ្យ ហ្លួង ម៉ែ ខិតខំធ្វើការផ្សព្វផ្សាយនៅបញ្ហាជំងឺមិនឆ្លងដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ផងដែរ ៕




-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS5 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន6 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន7 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក