ព័ត៌មាន
កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅបន្តហក់ឡើង ខណៈស្ទឹងទាំង៣នៅផ្នែកខាងលើបានស្រក់ចុះបណ្តើរ
ពោធិ៍សាត់ ៖ រហូតដល់ម៉ោង១រសៀល ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះ កម្ពស់ទឹកជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់ មិនទាន់មានសញ្ញាស្រកចុះនៅឡើយទេ ហើយកំពុងបន្តហក់ឡើងបន្ថែមទៀត ខណៈស្ទឹងនៅផ្នែកខាងលើទាំង៣ មានស្ទឹងព្រៃខ្លុង ស្ទឹងអារ៉ៃ និងស្ទឹងធំ បានស្រកចុះជាបណ្តើរៗ មានទិសដៅហូរចាក់ទៅទន្លេសាប តាមរយៈស្ទឹងពោធិ៍សាត់ ដែលនាំឲ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅបន្តមានកម្ពស់ផុតកំរិតប្រកាសអាន្ន នេះបើតាមការបញ្ជាក់ឲ្យដឹងពី មន្ត្រីជំនាញនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ ។ មន្ត្រីជំនាញដដែលនេះ បានបន្ថែមថា ឲ្យតែស្ទឹងទាំង៣នៅផ្នែកខាងលើបន្តស្រកចុះ ហើយមិនមានភ្លៀងធ្លាក់បន្ត នៅពេលល្ងាចនេះកម្ពស់ទឹកស្ទឹងពោធិ៍សាត់ អាចនឹងស្រក់ចុះជាបណ្តើរៗ។
ស្ថិតក្នុងស្ថានភាពដូចនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តដឹកនាំកម្លាំងចម្រុះជួយអន្តរាគមន៍ក្នុងការទបទឹកតាមដងស្ទឹងដែលទំនាបកុំឲ្យបន្តហូរលិចផ្ទះសម្បែងប្រជាជន ធ្វើឲ្យទីតាំងមួយចំនួនដែលបានរងការជនលិចបានស្រក់ចុះវិញជាបណ្តើរៗ និងជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង ។
ជាមួយគ្នានោះ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្ត បានចេញសេចក្តីជូនដំណឹង ដោយសូមឲ្យប្រជាពលរដ្ឋក្នុង ខេត្តពោធិ៍សាត់ទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ មេត្តាបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ដោយណែនាំកូន ចៅតូចៗ កុំឱ្យលេងទឹក និងត្រូវរៀបចំទុកដាក់សម្ភារៈ ឯកសារសំខាន់ៗឱ្យ បានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព ត្រូវយក ចិត្តទុកដាក់ជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយរកទីទួលសុវត្ថិភាព សម្រាប់ ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើ សុខភាពអនាម័យ ដើម្បីជៀសវាងពីជំងឺឆ្លងផ្សេងៗ ៕




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព