ព័ត៌មាន
អភិបាលខេត្តបន្ទាយមានជ័យនាំយកសម្លៀកបំពាក់ចែកជូនដល់កុមារ សិស្សានុសិស្ស នៅមណ្ឌលសុវត្ថិភាព ជនភៀសសឹក វត្តចាន់ស៊ី
បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្ដម អុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ អមដំណើរ ដោយក្រុមការងារ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បាននាំយកសម្លៀកបំពាក់ចែកជូនដល់កុមារ និងសិស្សានុសិស្ស នៅមណ្ឌលសុវត្ថិភាព ជនភៀសសឹក នៅវត្តចាន់ស៊ី ដែលកំពុងសិក្សាបណ្តោះអាសន្ន។
ឯកឧត្តម អភិបាលខេត្ត នឹងមន្ទីរអប់រំយុវន និងកីឡាខេត្ត បានបង្កើតឱ្យមានថ្នាក់រៀនបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព ជនភៀសសឹក ដើម្បីបង្ហាត់បង្រៀនដល់កុមារភៀសសឹកពីតំបន់ប្រឈម ពិសេសភូមិព្រៃចាន់ ជាទីតាំងដែលយោធារសៀម បានបាញ់ប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ កាលថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ បណ្ដាលឱ្យពលរដ្ឋស្លូតត្រង់ម្នាក់បានពលីជីវិត និង៣នាក់បានរងរបួស កំពុងសម្រាកព្យាបាល។
ក្នុងនោះដែរឯកឧត្តម ក៏បានផ្តាំទៅដល់ ក្មួយៗសិស្សានុសិស្ស ក្នុងដំណាក់កាលនេះ ដែលយើងមិនទាន់បានវិលត្រលប់ទៅលំនៅឋានវិញ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីក្លាយជាធនធានសម្រាប់ប្រទេស។
ឯកឧត្ដម អភិបាល ខេត្ត បានអំពាវនាវដល់អាណាព្យាបាលនៅស្នាក់នៅមណ្ឌលសុវត្ថិភាពដែលមានកូនកំពុងសិក្សា សូមបញ្ជូនកូនឱ្យមករៀននៅទីតាំងដែលអាជ្ញាធរមានរៀបចំបង្រៀន ព្រមទាំងមានបណ្ណាល័យសម្រាប់កូនៗសិស្សានុសិស្សអានសៀវភៅនៅពេលទំនេរពីការសិក្សាផងដែរ៕ឃិនសារិទ្ធ








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន