ព័ត៌មាន
ឯកឧត្តម ឃឹម ហ្វីណង់ អបអរសាទរដល់ប្រជាកសិករ ១៧១ គ្រួសារនៅស្រុកព្រះស្ដេចបង្កើតជាសហគមន៍កសិកម្មទំនើបថ្ងៃនេះ លើទំហំផ្ទៃដី១០ហិកតា សម្រាប់ដាំដុះដំណាំបន្លែ
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន សម្ដែងការអបអរសាទរ និងក្ដីរីករាយយ៉ាងខ្លាំងជាមួយបងប្អូនប្រជាកសិករ ១៧១ គ្រួសារ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលបានមើលឃើញពីអត្ថប្រយោជន៍ និងរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើបនៅថ្ងៃទី១៩ ខែវិច្ឆិកានេះ លើទំហំផ្ទៃដី១០ហិកតា សម្រាប់ដាំដុះដំណាំបន្លែ។
ឯកឧត្តម ឃឹម ហ្វីណង់ បានសម្ដែងការអបអរសាទរបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបព្រះស្ដេច នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្តម ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោកប្រធានមន្ទីរកសិកម្មខេត្ត មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករប្រមាណ១៣៥ នាក់។
នាឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្ដែងការអបអរសាទរ និងក្ដីរីករាយយ៉ាងខ្លាំងជាមួយបងប្អូនប្រជាកសិករដែលបានមើលឃើញពីអត្ថប្រយោជន៍ និងរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំបន្លែនាពេលនេះ ដើម្បីទទួលបានការធានាថ្លៃទីផ្សារទុកជាមុន កាត់បន្ថយចំណាយថ្លៃដើមផលិត និងមានលទ្ធភាពទទួលបានការគាំទ្រខាងផ្នែកដើមទុន និងបច្ចេកទេស។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើបព្រះស្ដេច ដែលត្រូវបានបង្កើតឡើងនៅថ្ងៃនេះ មានសមាជិកចូលរួមចំនួន ១៧១ គ្រួសារ ដែលមានផ្ទះសំណាញ់ចំនួន ២៥១ ខ្នង លើទំហំផ្ទៃដី១០ ហិកតា សម្រាប់ដាំដុះដំណាំបន្លែ ហើយទៅថ្ងៃអនាគតសហគមន៍នេះ មានគម្រោងពង្រីកផលិតកម្មរបស់ខ្លួនបន្ថែមទៀត ដោយការចិញ្ចឹមគោ និងបង្កបង្កើនផលដំណាំស្រូវ។
ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសំណូមពរ និងផ្ដាំផ្ញើដល់បងប្អូនប្រជាកសិករជាសមាជិកសហគមន៍ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការដាំដុះ ថែរក្សាបន្លែឱ្យបានល្អ ដោយផ្តោតលើបរិមាណ និងគុណភាព សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងស្ដង់ដារផលិតកម្មរបស់សហគមន៍៕








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន