ព័ត៌មាន
ក្រសួងការងារគ្រោងពង្រីកការអប់រំបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យការងារ
ដើម្បីឆ្លើយតបទៅនឹងនិន្នាការសាកលនៃតម្រូវការទីផ្សារការងារ ក៏ដូចជាការរីកចម្រើនរបស់ប្រទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបង្កើតឱកាសបន្ថែមទៀតសម្រាប់ឱ្យកម្មករនិយោជិត ក៏ដូចជាយុវជន តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដើម្បីទទួលបានជំនាញថ្មីៗដែលស្របជាមួយនឹងតម្រូវការការងារសាកល។
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាន៍ឱ្យដឹងថា គម្រោងបន្ថែម នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទៅលើជំនាញថ្មីៗនេះ គឺផ្តោតខាងវិស័យកសិកម្ម មានដូចជា៖ ជំនាញឌីជីថល ជំនាញបៃតង និងជំនាញឯកទេសពាក់ព័ន្ធជាមួយការកែច្នៃកសិផល រួមជាមួយការគ្រប់គ្រងគុណភាពក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។
លោកជំទាវ បានបន្តថា ជំនាញទាំងអស់ខាងលើនេះ គឺជាជំនាញមួយដែលនឹងត្រូវជម្រុញកិច្ចសហការគ្នាក្នុងការបណ្តុះបណ្តាលបន្ថែម ដោយសារគម្រោងនេះ រាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងយកចិត្តទុកដាក់ពាក់ព័ន្ធជាមួយ មិនត្រឹមតែ បង្កើតឱកាស បង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋ បង្កើននូវឱកាសអាជីវកម្មជូនដល់បងប្អូនជាម្ចាស់សហគ្រាស គ្រឹះស្ថានទេ ប៉ុន្តែក៏បានគិតគូរយ៉ាងច្បាស់អំពីការការពារបរិស្ថានផងដែរ។ អញ្ចឹងចំណុចទាំងអស់នេះ រាជរដ្ឋាភិបាលបាននិងកំពុងជម្រុញ ថាតើធ្ធើយ៉ាងណាចាប់ឱ្យជាប់ជាមួយការអភិវឌ្ឍន៍នូវជំនាញបៃតង ជម្រុញឱ្យមានឱកាសការងារបៃតងច្រើនឡើង ធ្វើយ៉ាងណាឱ្យបរិស្ថានរបស់យើងអាចនៅមានចរីភាពសម្រាប់យុវជនជំនាន់ក្រោយផងដែរ។
លោកជំទាវ សុវណ្ណ វណ្ណារតន៍ សង្ឃឹមទៀតថា តាមរយៈព័ត៌មាននេះ ជាពិសេសដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារនាពេលអនាគត សង្ឃឹមថា នឹងមានការចូលរួមភាគីពាក់ព័ន្ធបន្ថែមទៀតក្នុងការពង្រឹងនូវជំនាញនានាពាក់ព័ន្ធវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ បន្ថែមពីនេះ លោកជំទាវ បានស្នើរគ្រប់ភាគីជួយផ្សព្វផ្សាយបន្ត ទៅដល់អ្នកមានបំណងចង់រៀនជំនាញថ្មីៗ ជាពិសេសពាក់ព័ន្ធជំនាញកសិកម្ម កសិ-ឧស្សាហកម្ម និងកសិ-ចំណីអាហារជាដើម ខណៈក្រសួងការងារ បានកំពុងមានកិច្ចសហការជាមួយដៃគូនានាបន្ថែមដើម្បីធានាថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញហើយ គឺអាចទទួលបានការងារ និងដើម្បីធានាថា ប្រជាពលរដ្ឋអាចចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន