ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្ដីពីអភិបាលកិច្ចទឹកនៅកម្ពុជា
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចទឹកនៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI) ក្រោមការគាំទ្រថវិកាពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី នៅសាលប្រជុំនៃសណ្ឋាគារអ៊ូកវូដព្រីមៀរភ្នំពេញ។
សូមជម្រាបថា កិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់នាពេលនេះ មានវត្តមានចូលរួមពីឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានជាច្រើនរូប។ កិច្ចសន្ទនាប្រព្រឹត្តទៅក្រោមប្រធានបទសំខាន់ចំនួនពីរគឺ អភិបាលកិច្ចទឹក និងសេវាទឹកស្អាតនិងអនាម័យ ដើម្បីរួមចំណែកដល់ការយល់ដឹងពីផលបច្ច័យនៃសន្តិសុខទឹក ភាពមិនប្រាកដប្រជានៃអាកាសធាតុ និងការដោះស្រាយបញ្ហាប្រឈមនានា។
ថ្លែងក្នុងឱកាសបើកកិច្ចសន្ទនា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួនបីដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរនៅក្នុងទន្លេមេគង្គនិងបឹងទន្លេសាប តួនាទីនៃទិន្នន័យនិងចំណេះដឹងក្នុងការរៀបចំគោលនយោបាយ និងតម្រូវការកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្នុងចំណោមអ្នកគ្រប់គ្រងនិងប្រើប្រាស់ទឹក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះកិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ ដែលនឹងទទួលបានផ្លែផ្កាដ៏ត្រចះត្រចង់ជាមួយនឹងការចែករំលែកចំណេះដឹង បទពិសោធន៍ ការផ្លាស់ប្ដូរនូវមតិយោបល់ក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការតាក់តែងគោលនយោបាយ និងលើកកម្ពស់ការពិភាក្សាលើបញ្ហារួមថ្នាក់តំបន់ ជាពិសេសអំពីសន្តិសុខទឹក ការពង្រឹងអភិបាលកិច្ចទឹក និងការកែលម្អការផ្តល់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា៕











-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព