ព័ត៌មាន
គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំស្តីពី «សហគ្រិនភាពរបស់ស្រ្តីនិយាយភាសាបារាំង» មាន ២៣ប្រទេស
គណៈប្រតិភូសភាកម្ពុជានៃក្រុមសភាជាតិកម្ពុជាប្រើភាសាបារាំង រួមមានឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ រដ្ឋសភា និង ឯកឧត្តម ឈឹម ម៉ា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «សហគ្រិនភាពរបស់ស្រ្តីនិយាយភាសាបារាំង» នៃគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារាំងតាមប្រព័ន្ធនិម្មិត។
កិច្ចប្រជុំ ប្រារព្ធ ក្រោមអធិបតីភាព លោកជំទាវ អាមីណា ហ្សែបា (Amina GERBA) សមាជិកាព្រឹទ្ធសភាកាណាដា និងជាអ្នកធ្វើរបាយការណ៍នៃក្រុមការងារសហគ្រិនភាពរបស់ស្រ្តីនិយាយភាសាបារាំង នារាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផ្សាយចេញពីសាធារណរដ្ឋបារាំង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃសភាប្រើភាសាបារាំងចំនួនប្រមាណ ២៣ប្រទេស រួមជាមួយអគ្គលេខាធិការដ្ឋានសភាប្រើភាសាបារាំង ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន បានធ្វើបទអន្តរាគមន៍ស្តីពី «សហគ្រិនភាពរបស់ស្រ្តីនៅកម្ពុជា» ដែលមានខ្លឹមសារសំខាន់ៗ ផ្តោតលើ៖ ១. ការប្តេជ្ញាចិត្តដ៏រឹងមាំមួយរបស់កម្ពុជាដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ២. បញ្ហាប្រឈមរបស់សហគ្រិនភាពស្រ្តីនៅកម្ពុជា ៣. កិច្ចសហប្រតិបត្តិការនៃប្រទេសនិយាយភាសាបារាំង៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន