ព័ត៌មាន
ប្រធានសមាគមបារាំង-អាស៊ី សន្យាបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Jean-Marie Cambacérès អតីតតំណាងរាស្រ្តបារាំង និងជាប្រធានសមាគមបារាំង-អាស៊ី ព្រមទាំងជាអ្នកនិពន្ធសៀវភៅអំពីព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដ៏ល្បីនៅប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា នៅទីស្តីការក្រសួង។
ក្នុងជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្កា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមប្រធានសមាគម បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ពីការចូលរួមរបស់សមាគមកន្លងមកក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រជាជនបារាំង ក៏ដូចជាវិនិយោគិនធំៗ ដែលជាសមាជិករបស់សមាគមក្នុងតំបន់អាស៊ី ឱ្យមកទស្សនា និងបោះទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ សុខសុវត្ថិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសយន្តការលើកទឹកចិត្តដ៏ទាក់ទាញ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមប្រធានសមាគម ក៏បានលើកពីគំនិតផ្តួចផ្តើមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាក្នុងទស្សនាវដ្តីដ៏ធំ និងល្បី “L’Essentiel des Relations Internationales” ដែលមានអ្នកអានជាច្រើនជុំវិញពិភពលោក ពិសេសក្នុងប្រទេសនិយាយភាសាបារាំង ហើយបោះពុម្ពជាច្រើនម៉ឺនច្បាប់ក្នុងមួយលេខៗ។ កន្លងមកទស្សនាវដ្តីនេះ ត្រូវបានជ្រើសរើសដោយប្រទេសធំៗ ជាច្រើនដូចជាប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូនេស៊ី ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ខ្លួន ដោយទទួលបានការចាប់អាម្មរណ៍ជាច្រើនជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏សកម្ម និងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលកំពុងរះដ៏ចិញ្ចាច ជាមួយកាលានុវត្តវិនិយោគដ៏ល្អជាពិសេសក្នុងវិស័យទេសចរណ៍ឆ្ពោះទៅព្រឹត្តការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្តដែលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ខាងមុខនេះ៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន