ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់តម្លាភាព នៃការចាប់ប៉ុស្តិ៍របស់បេក្ខជនបម្រុង គ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបញ្ជាក់តម្លាភាព ដំណើរការនៃការចាប់ប៉ុស្តិ៍របស់បេក្ខជនបម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ។
តាមរយៈសារលើបណ្ដាញសង្គម ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើមតិយោបល់ ជាបន្តបន្តាប់ លើដំណើរការនៃការចាប់ប៉ុស្តិ៍របស់បេក្ខជនបម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ, គណៈកម្មការប្រឡងប្រជែង បានរៀបចំសន្និសីទសារព័ត៌មានមួយ នាព្រឹកនេះ ដើម្បីផ្តល់នូវវឌ្ឍនភាព និងព័ត៌មានអំពីដំណើរការជ្រើសរើស និងគ្រប់គ្រងគ្រូង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈដោយសង្ឃឹមថា សន្និសីទសារព័ត៌មានព្រឹកនេះ នឹងអាចជាចម្លើយឆ្លើយតបមន្ទិលនានាសម្រាប់សាធារណជន ជាពិសេសបេក្ខជនតែម្តង។
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ លើវិស័យអប់រំ ជាអាទិភាព នៅគ្រប់ដំណាក់កាលទាំងអស់ រួមទាំងការយកចិត្តទុកដាក់ជាបន្តបន្ទាប់ទៅដល់គ្រូបង្រៀនក្របខ័ណ្ឌ គ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ។ ការយកចិត្តទុកដាក់ទាំងនេះ បានចាប់ផ្តើមក្រោមការដឹកនាំរបស់សម្តេចតេជោ និងបន្តដល់ សម្តេចធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងក៏ជាកម្មវិធីរបស់គណបក្សប្រជាជនកម្ពុជា ផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី អះអាងបន្តថា ក្នុងនាមជាគណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ, គឺមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធានាដល់ដំណើរការនៃការរៀបចំការប្រឡងប្រជែង ប្រព្រឹត្តដោយតម្លាភាព យុត្តិធម៌ និងអាចទុកចិត្តបាន ស្របតាមការចង្អុលបង្ហាញរបស់ សម្តេចធិបតី ក្នុងការផ្តល់ឱកាសស្មើៗគ្នា និងឱកាសច្រើនដង ដល់យុវជន ដែលមានបំណងក្លាយខ្លួនជាមន្ត្រីដែលបម្រើការងារនៅក្នុងក្រសួង ស្ថាប័ន តាមរយៈការប្រើប្រាស់សមត្ថភាពរបស់ខ្លួន៕








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន