ព័ត៌មាន
រដ្ឋបាលក្រុងពោធិ៍សាត់ ផ្អាកការធ្វើចរាចរណ៍របស់រថយន្តធុនធំគ្រប់ផ្លូវក្នុងក្រុង
រដ្ឋបាលក្រុងពោធិ៍សាត់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បាន ចេញ សេចក្តីជូនដំណឹង ស្តីពី ការផ្អាកការធ្វើចរាចរណ៍របស់រថយន្តធុនធំគ្រប់ផ្លូវក្នុងក្រុងពោធិ៍សាត់ ដោយបានជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនជាម្ចាស់រថយន្ត ធុនធំទាំងអស់មេត្តាជ្រាបថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នស្ទឹងពោធិ៍សាត់មានកម្រិតកម្ពស់ទឹកខ្ពស់ និងមាន ការកើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតប្រកាសអាសន្ន ជាហេតុធ្វើឱ្យបណ្តាផ្លូវមួយចំនួនក្នុងក្រុងត្រូវបានហូរច្រោះ និង បាក់ស្រុត។
ហេតុនេះហើយដើម្បីទប់ស្កាត់ការខូចខាតផ្លូវដែលកំពុងមានបញ្ហាកាន់តែខ្លាំង ជាពិសេសធានាសុវត្ថិភាព ទ្រព្យសម្បត្តិ បង្ការ និងជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ សូមបងប្អូនជាម្ចាស់រថយន្តធុនធំ ទាំងអស់ ផ្អាកការធ្វើចរាចរណ៍គ្រប់ផ្លូវទាំងអស់ក្នុងក្រុងពោធិ៍សាត់ជាបន្ទាន់។
រដ្ឋបាលក្រុងពោធិ៍សាត់ សង្ឃឹមយ៉ាងមុតមាំលើការយោគយល់ និងចូលរួម របស់បងប្អូនទាំងអស់គ្នា។ ទទួលបានសេចក្ដីជូនដំណឹងនេះ សូមប្អូនជាម្ចាស់រថយន្តធុនធំទាំងអស់ចូលរួមសហការអនុវត្តដោយ
ស្មារតីទទួលខុសត្រូវរៀងៗខ្លួន៕
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន