ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា»
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា» ដែលជាសមិទ្ធផលថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាព និងភាពធន់របស់សង្គមជាតិ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក ចូ សូយ័រអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា,
ថ្នាក់ដឹកនាំ គ.ជ.គ.ម, ឯកឧត្តម-លោកជំទាវ តំណាងក្រសួងស្ថាប័ន, ថ្នាក់ដឹកនាំ តំណាងរដ្ឋបាលរាជធានី-ខេត្ត, តំណាងអង្គការដៃគូរ និងមន្រ្តី គ.ជ.គ.ម ដែលពិធីប្រព្រឹត្តទៅនៅសណ្ឋាគារ RAFFLES Le Royal រាជធានីភ្នំពេញ។
ក្នុងសន្ទរកថារបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា» នាថ្ងៃនេះ គឺជាសមិទ្ធផលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលមានភាពធន់ ប្រកបដោយ ចីរភាព និងបរិយាប័ន្ន ជាពិសេសផែនទីបង្ហាញផ្លូវនេះ នឹងក្លាយជាឧបករណ៍គន្លឹះមួយ សម្រាប់ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ទៀតថា គ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ រាំងស្ងួត រន្ទះបាញ់ ខ្យល់កន្ត្រាក់ បានបន្តគំរាមកំហែងដល់សមិទ្ធផលនៃការអភិវឌ្ឍជាតិរបស់យើង។តួយ៉ាងដូចជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ទឹកជំនន់ បានប៉ះពាល់ ប្រជាពលរដ្ឋចំនួន ៤១,៥១៣គ្រួសារ និងស្លាប់ ២០នាក់, ខ្យល់កន្ត្រាក់ បានបង្កការខូចខាតផ្ទះសម្បែង ប្រមាណ ៦,៨០០ខ្នងនិងរន្ទះបាញ់បានសំលាប់មនុស្សចំនួន ៤០នាក់ និងរបួស ៥៨នាក់ព្រមទាំងបង្កផលប៉ះពាល់និងខូចខាតវិស័យកសិកម្ម អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ទំហំនៃការខូចខាតនេះ តម្រូវឱ្យមានការវិនិយោគជាអាទិភាពលើការងារត្រៀមបង្ការ ជាជាងការឆ្លើយតប។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ការកសាងប្រទេសមួយដែលមានភាពធន់ គឺមិនអាចធ្វើដោយឯកឯងបានឡើយ ពោលគឺ តម្រូវឱ្យមានការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំទៅនឹងយន្តការសកលលោក ដូច្នេះការរៀបចំផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានេះ គឺផ្អែកយ៉ាងសំខាន់ទៅលើមូលដ្ឋានគ្រឹះអន្តរជាតិសំខាន់ៗ ដូចជា ក្របខ័ណ្ឌការងារសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (២០១៥-២០៣០) ដែលក្របខ័ណ្ឌនេះបានកំណត់នូវអាទិភាព និងគោលដៅជាយុទ្ធសាស្ត្រសម្រាប់ការកាត់បន្ថយហានិភ័យ ហើយតម្រូវការក្នុងការលើកកម្ពស់ប្រព័ន្ធប្រកាសដំណឹងជាមុន ពហុមុខសញ្ញាគ្រោះថ្នាក់ និងព័ត៌មានហានិភ័យជាតម្រូវការសំខាន់។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ មិនត្រឹមតែជាឯកសារយុទ្ធសាស្ត្ររបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការភ្ជាប់ទំនាក់ទំនងរវាងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបៀបវារៈសកល ដើម្បីធានានូវសន្តិសុខមនុស្សជាតិ និងការការពារអាយុជីវិតប្រជាពលរដ្ឋគ្រប់រូបនៅក្នុងមាតុភូមិនៃប្រទេសផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា គឺជាផែនការសកម្មភាពដែលមានការបែងចែកភារកិច្ចច្បាស់លាស់ ដោយផ្តោតលើសសរស្តម្ភជាយុទ្ធសាស្ត្រចំនួនបួន ដោយសសរស្តម្ភទី១ គឺជាការយល់ដឹងអំពីហានិភ័យ, សសរស្តម្ភទី២ ការព្យាករណ៍ និងការតាមដាន, សសរស្តម្ភទី៣: ការផ្សព្វផ្សាយ និងការទំនាក់ទំនង និងសសរស្តម្ភទី៤: សមត្ថភាពឆ្លើយតប។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ក្រសួង-ស្ថាប័នបង្គោល សូមបន្តភាពជាម្ចាស់ការ និងបញ្ចូលការចំណាយសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវនេះ ទៅក្នុងកម្មវិធីថវិកាជាតិរបស់ខ្លួនជារៀងរាល់ឆ្នាំ ដើម្បីធានាបាននូវចីរភាព និងនិរន្តរភាពនៃការអនុវត្ត ខណៈដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សូមបន្តគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវនេះ៕


















-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង