ព័ត៌មាន
កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងរំលែកទុក្ខ ជនរងគ្រោះចរាចរណ៍ក្រឡាប់ឡាន
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្នបានចាត់ឲ្យ ឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមជាមួយសមាជិកគណៈកម្មាធិការ លោកលោកស្រី មន្ត្រីក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខទៅដល់ជនរងគ្រោះដែលបានរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ត្រង់ចំណុចស្ពានអូរប្រាសាទ ភូមិគិរីវ័ន្ត ឃុំកកោះ ស្រុកសន្ទុក ដែលបានបញ្ជូនមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្តកំពង់ធំ ចំនួន២៥ នាក់ និង ស្លាប់ចំនួន ១៤ នាក់។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមលេខាធិការបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងចូលរួមរំលែកទុក្ខពីចំងាយអំពីសំណាក់ សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា នូវការបាត់បង់សមាជិកគ្រួសារដោយគ្រោះថ្នាក់ចរាចរណ៍នេះ សូមវិញ្ញាណក្ខន្ធ និងដួងព្រលឹងជនរងគ្រោះទាំងអស់ សូមទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ព្រមទាំងលើកទឹកចិត្តទៅដល់ជនរងគ្រោះដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ សូមទទួលនូវការព្យាបាលដោយទំនុកចិត្តអំពីសំណាក់លោកគ្រូ អ្នកគ្រូពេទ្យដែលមានជំនាញនិងប្រកបដោយក្រុមសីលធម៌។
ដើម្បីចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តទៅដល់ជនរងគ្រោះដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានឧបត្ថម្ភថវិកាទៅដល់អ្នករងរបួសចំនួន ២៥នាក់ ក្នុង ១នាក់ទទួលបាន ១០ម៉ឺនរៀល សម្រាបសព១ ទទួលបាន ៥០ម៉ឺនរៀល៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន