ព័ត៌មាន
[UPDATE] ចំនួនអ្នកស្លាប់កើនដល់ ១៦នាក់ និងរបួស២៤នាក់ ករណីរថយន្តក្រុងបើកបុកបង្កាន់ដៃស្ពានហើយធ្លាក់ចូលអូរនៅកំពង់ធំ
កំពង់ធំ៖ ករណីរថយន្ដក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង បើកទៅបុកបង្កាន់ដៃស្ពាន ហើយបានក្រឡាប់ធ្លាក់ចូលទឹកនៅខេត្តកំពង់ធំ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦នាក់ និងអ្នករងរបួស២៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
លោក ឡុង គីសឹង អភិបាលស្រុកសន្ទុក បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ថា សមត្ថកិច្ចបានរកឃើញមនុស្សស្លាប់មានការកើនឡើង ៣នាក់ទៀត បន្ទាប់ពីក្រុមមុជទឹករាវរកសពអ្នករងគ្រោះ ក្រោយរកឃើញភ្លាមៗ ១៣នាក់បានស្លាប់នៅនឹងកន្លែងកាលពីព្រឹកថ្ងៃទី២០ វិច្ឆិកា ហើយមកដល់ម៉ោង១៧ល្ងាចថ្ងៃដដែល រកឃើញ ៣នាក់ទៀតនៅក្នុងទឹក ដែលចំនួននេះគឺសរុប មានអ្នកស្លាប់ ១៦នាក់ និងមានអ្នករងរបួស២៤នាក់។
លោក ឡុង គីសឹង អភិបាលស្រុកសន្ទុក បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនៅតែបន្តតាមដានបន្តទៀត ក្រែងមានសពអងណ្ដែតទឹកបន្តទៀត។
តាមប្រភពព័ត៌មានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន វីរៈរិទ្ធី ត្រេនស្ព័ត ដឹកអ្នកដំណើរ ហើយរថយន្តគ្រោះថ្នាក់នេះ ធ្វើដំណើរចេញពីខេត្តឧត្ដរមានជ័យ បន្តចូលខេត្តសៀមរាប និងឆ្ពោះទិសដៅរាជធានីភ្នំពេញ។ ពេលមកដល់កន្លែងកើតហេតុនៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ អ្នកបើកបរអាចស្ថិតក្នុងស្ថានភាពងងុយ ទើបរេចង្កូតទៅបុកបង្កាន់ដៃស្ពាន៕ អត្ថបទ ៖ វ៉ាន់ដា




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន