ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងឯកអគ្គរាជទូតជប៉ុន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ
កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ (Security Operation Centre – SOC) នៅទីស្ដីការ ក.ប.ទ.។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានសម្ដែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលមូលធនឌីជីថលដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែល្អប្រសើរ។
សូមជម្រាបជូនថា មជ្ឈមណ្ឌល SOC ត្រូវបានបង្កើតឡើងក្រោមគម្រោងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃជំនួយរដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងពង្រឹងប្រព័ន្ធគ្រប់គ្រង និងការពារសន្តិសុខឌីជីថលនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិ ដើម្បីកសាងភាពធន់ និងភាពជឿទុកចិត្តលើប្រព័ន្ធរដ្ឋាភិបាលឌីជីថល។ មជ្ឈមណ្ឌលនេះ មានបំពាក់នូវសម្ភារបរិក្ខារបច្ចេកទេស និងប្រព័ន្ធសុវត្ថិភាពសន្តិសុខសាយប័រសម្រាប់តាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមកលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធប្រតិបត្តិការ និងបច្ចេកវិទ្យាឌីជីថលស្នូលរបស់ក្រសួង ស្ថាប័ន នៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាល។
គិតចាប់ពីខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន ការវាយប្រហារ DDoS មកលើក្រសួង ស្ថាប័ន មានរហូតដល់ទៅ ៤៥១.៧ លានដង ប៉ុន្តែមជ្ឈមណ្ឌល SOC មានសមត្ថភាពការពារពីការវាយប្រហារ DDoS នេះស្ទើរតែ ១០០%៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន