ព័ត៌មាន
បណ្ណសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥៩១១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋក្នុង ឃុំសំរោងធំ ស្រុកកៀនស្វាយ
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥ភូមិ សរុបចំនួន ៥៩១១ បណ្ណ គឺភូមិព្រែកតាកែវ ភូមិជ្រោយដង ភូមិជ័យឧត្តម២ ភូមិព្រែកតាកែវ២ ភូមិជ្រោយដង២ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា៖ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ ហើយភូមិណា ឃុំណា ដែលបានចុះបញ្ជីដីធ្លីរួចហើយ ហើយទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ អាចយកដីធ្លីនោះទៅប្រើប្រាស់ធ្វើអ្វីក៏បាន ប៉ុន្តែដីធ្លីណាដែលនៅក្នុងភូមិ ឃុំដដែលមិនបានចុះបញ្ជីធ្លី គឺមិនអាចយកដីនោះធ្វើអ្វីបានឡើយ ដូចជាលក់ ផ្ទេរសិទ្ធិ សាងសង់ បញ្ជាក់ប្រវត្តដី ឬធ្វើអ្វីផ្សេងទុំតបានឡើយ បើចង់ធ្វើអ្វីនៅលើដីនោះ គឺត្រូវស្នើសុំចុះបញ្ជីដីធ្លីឡើងវិញអោយមានបណ្ណកម្មសិទ្ធិស្របច្បាប់ ទើបអាចយកទៅប្រើប្រាស់បាន។ ឯកឧត្តមបន្តថា៖ អាជ្ញាធរទាំងអស់មិនត្រូវធ្វើការបញ្ជាក់នៅលើឯកសារដីធ្លីទាំងឡាយណាដែលភូមិ ឃុំនោះបានចុះបញ្ជីដីធ្លីរួចហើយ ក្រៅពីបណ្ណកម្មសិទ្ធិស្របច្បាប់ឡើយ។ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់រដ្ឋបាលស្រុកកៀនស្វាយ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចនានាតាមសំណូមពររបស់ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានលទ្ធផលល្អប្រសើរដោយបទល្មើសមានការថយចុះច្រើន កាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ នៅក្នុងមូលដ្ឋានរបស់យើងដែលជាការរួមចំណែកក្នុងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្តដល់បងប្អូនប្រជាពលរដ្ឋរបស់យើង៕











-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន