ព័ត៌មាន
ទំនិញក្នុងស្រុកបន្តវាយលុកលើទីផ្សារ ខណៈអាជីវករបង្កើនការលក់ ហើយពលរដ្ឋបង្កើនការប្រើប្រាស់
ទំនិញ និងផលិតផលខ្មែរក្នុងស្រុកបន្តវាយលុកកាន់តែខ្លាំងលើទីផ្សារ ខណៈបណ្តាអាជីវករបង្កើនការលក់ ហើយប្រជាពលរដ្ឋក៏នៅតែបន្តបង្កើនការប្រើប្រាស់។
លោកថៃ ធួន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឡាំពិក បានឲ្យដឹងថា ៖ បច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលអាចមានសមត្ថភាពផលិតទំនិញក្នុងស្រុក សម្រាប់ប្រើប្រាស់បានដោយខ្លួនឯង ដោយពុំចាំបាច់ពឹងផ្អែកទាំងស្រុងលើប្រទេសណាមួយនោះទេ។ ជាក់ស្តែង បងប្អូនអាជីវករលក់ដូរក្នុងផ្សារកំពុងតែសប្បាយរីករាយ ក្នុងការលក់ដូរផលិតផល និងទំនិញក្នុងស្រុក ដើម្បីជាផ្នែកមួយ នៃការជួយដល់សេដ្ឋកិច្ចជាតិ។
បងប្អូនជាអាជីវករលក់ដូរ ក្នុងផ្សារអូរឡាំពិក បានសម្តែងក្តីពេញចិត្ត និងបន្តគាំទ្រថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលព្យាយាមជួយឲ្យផលិតផលក្នុងស្រុក កាន់តែសម្បូរបែប សម្រាប់ពលរដ្ឋប្រើប្រាស់។
ក្រុមអាជីវករបន្ថែមថា ទោះមិនមានផលិតផលមកពីប្រទេសថៃ ក៏កម្ពុជានៅតែមានដង្ហើមដកដែរ ព្រោះបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រធំៗក្នុងស្រុកជាច្រើន ដែលផលិតដោយកូនខ្មែរ ហើយចែកចាយលក់ក្នុងស្រុកខ្មែរ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចសម្រាប់ប្រជាជន និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។
គួររំលឹកថា កាលពីពេលថ្មីៗ សម្តេចតេជោ ហ៊ុនសែន បានប្រកាន់គោលជំហរខ្ពស់ថា កម្ពុជាមិនថោកទៅសុំអង្វរថៃឲ្យបើកច្រកព្រំដែនវិញនោះទេ ទោះថៃបិទ១០០ឆ្នាំ ឬជារៀងរហូត ក៏កម្ពុជាអាចមានដង្ហើមដកដែរ ពិសេសទោះបីមិនមានទំនិញថៃចូល ក៏កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការផលិតប្រើប្រាស់ និងឈានដល់ការនាំចេញទៅបរទេសក៏មានដែរ៕ អត្ថបទ៖ លីហេង







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន