ព័ត៌មាន
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ កម្ពុជាគឺជាបេះដូងនៅអាស៊ី និងជាកន្លែងវិនិយោគ និងការធ្វើពាណិជ្ជកម្ម
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បង្ហាញទៅដល់ភ្ញៀវជាតិនិងអន្តរជាតិ ថា កម្ពុជាគឺជាបេះដូងមួយនៅអាស៊ី និងជាកន្លែងដ៏អស្ចារ្យ សម្រាប់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារអាស៊ាន ខណៈកម្ពុជាបានផ្សាភ្ជាប់កិច្ចព្រមព្រៀងទៅនិងទីផ្សារសកល សម្រាប់ ការពង្រីកខ្លួននៅក្នុងអាជីវកម្មរបស់សហគ្រិន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងក្នុងវេទិកាសហគ្រិន PINNACLE 2025 ក្រោមប្រធានបទ៖ (ពិភពលោករីកចម្រើននៅពេលយើងសហការ៖ ការជំរុញអាជីវកម្ម ឌីជីថល និងការច្នៃប្រឌិតក្នុងអាស៊ាន) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា កម្ពុជាគឺជាប្រទេសមួយដែលផ្តល់នូវភាពធន់ និងជាប្រទេសផ្តល់នូវភាពដ៏អស្ចារ្យសម្រាប់សហគ្រិន ក៏ដូចអ្នកដែល ស្វែងរកនូវអ្វីមួយនៅក្នុងតំបន់អាស៊ាន ហើយកម្ពុជាក៏ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឡើងខ្លាំងនៅក្នុងអាស៊ីគ្នេយ៍ ដែលមាន សេដ្ឋកិច្ចក្នុងរង្វង់ជាង ៧ភាគរយ នៅក្នុងប៉ុន្មានទស្សវត្សចុងក្រោយនេះ ដែលគាំទ្រដោយវិស័យឧស្សាហកម្ម, ទេសចរណ៍ និង កសិកម្មជាដើម សម្រាប់ការពង្រីកខ្លួនរបស់សហគ្រិនផងដែរ។
ឯកឧត្តម លើកឡើងបន្តថា ចំណែកជុំវិញការវិនិយោគវិញឃើញថា គិតត្រឹមដើមឆ្នាំ២០២៥ មកដល់ពេលនេះ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានអនុម័តការវិនិយោគ មានចំនួនជាង ៦០០ គម្រោង ដែលមានទុនវិនិយោគប្រមាណ ៩ ពាន់លានដុល្លារ។ នេះជា ការបង្កើតនូវប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា ព្រោះកម្ពុជាគឺជាប្រទេសនៅក្នុងបេះដូងអាស៊ី និងជាកន្លែងមួយដ៏អស្ចារ្យសម្រាប់ពង្រីក ការវិនិយោគទីផ្សាររបស់អាស៊ាន ហើយក៏ជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ តាមរយៈការផ្តល់នូវឱកាសដល់សហគ្រិន ខណៈកម្ពុជាបានផ្សារភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅនិងទីផ្សារពិភពលោក ព្រោះកម្ពុជាមិនមែនគ្រាន់តែទីផ្សារសម្រាប់លក់ដូរ ប៉ុណ្ណោះទេ ហើយកម្ពុជាក៏ជាកន្លែងពង្រីកខ្លួនក្នុងធ្វើការអាជីវកម្ម ផលិតសម្រាប់ទីផ្សារនាំចេញផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ជុំវិញការធ្វើពាណិជ្ជកម្មនេះ កម្ពុជាបានបើករបាំងនៃការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋ- អាម៉េរិករួចហើយ ក្នុងនោះកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកផងដែរ ដែលបានប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី ដូណា ជេ ត្រាំ។ នេះជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រឹងរបស់កម្ពុជា ដើម្បីបើកផ្លូវបន្ថែមនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយ សហរដ្ឋអាម៉េរិក។
ឯកឧត្តម លើកឡើងបន្ថែមទៀតថា ចំណែកការរៀបចំវេទិកាសហគ្រិននាពេលនេះវិញ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូល រួមដោះស្រាយនូវឧបសគ្គដែលរំខាននានា ជាពិសេសសហគ្រិនដែលជាស្រ្តី, ហើយតាមរយៈនៃវេទិកាផងដែរ ក៏ជាការបើកផ្លូវរបស់ សហគ្រិននៅកម្ពុជា និងអាស៊ានទាំងមូល ដើម្បីពង្រីកខ្លួន និងការចាប់យកឱកាសក្នុងការធ្វើពាណិជ្ជកម្ម ក្នុងគោលដៅជំរុញឱ្យកាន់តែ រីកចម្រើនសម្រាប់ទីផ្សារអាស៊ានទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន