ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកទុក្ខសពសិល្បករ លោក អ៊ុន សិទ្ធា
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចាត់ឱ្យលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកនូវសម្ភាររួមជាមួយថវិកាមួយចំនួន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី អ៊ុន លក្ស្មី និងក្រុមគ្រួសារទាំងអស់នៃសពលោក អ៊ុន សិទ្ធា ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:១៥នាទី ក្នុងជន្មាយុ ៤២ឆ្នាំ ដោយរោគាពាធ ។
ស្ថិតក្នុងវេលាដ៏ក្រៀមក្រំនេះ លោកជំទាវ ហួន ចន្ទបូរ៉ា បាននាំយកនូវសារលិខិតរំលែកទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារនៃសព ដែលសារលិខិតរំលែកទុក្ខមានខ្លឹមសារថា « ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី អ៊ុន លក្ស្មី និងក្រុមគ្រួសារទាំងអស់នៃ សពលោក អ៊ុន សិទ្ធា ដែលបានទទួលមរណភា ព កាលពីថ្ងៃពុធ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦ ៩ ត្រូវនឹ ង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:១៥នាទី ក្នុងជន្មាយុ ៤២ឆ្នាំ ដោយរោគាពាធ ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមសម្តែងនូវក្តីសង្វែកជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ព្រោះថាមរណភាពរបស់ លោក អ៊ុន សិទ្ធា គឺជាការបាត់បង់ប្អូនបង្កើត សាច់ញាតិជាទី ស្រឡាញ់និងជាពលរដ្ឋដ៏ល្អរបស់សង្គមជាតិមួយរូបដែលតែងតែប្រណិប័តន៍តាមគន្លងធម៌នៅក្នុងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សប្រកបដោយ ទេពកោសល្ស វិជ្ជាជីវៈក្នុងវិស័យសិល្បៈ និងជួយក្នុងការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញនាពេលកន្លងមក។ ខ្ញុំសូមកោតសរសើរ ដោយសុទ្ធចិត្ត ចំពោះឆន្ទៈ មនសិការបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ របស់លោក អ៊ុន សិទ្ធា ជាមួយសកម្មភាពដ៏ល្អនេះនឹងដិតជាប់នៅក្នុងដួង ចិត្តរបស់ប្រជាជនកម្ពុជា ជារៀងរហូត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ុន សិទ្ធា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕»












-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន