ព័ត៌មាន
កម្ពុជា ស្នើឧត្តមស្នងការសិទ្ធិមនុស្ស UN ស៊ើបអង្កេត ការបំពានយ៉ាងធ្ងន់ធ្ងរបង្កឡើងដោយភាគីថៃ
ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ស្នើឯកឧត្តមឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ស៊ើបអង្កេត និងកត់ត្រាហេតុការណ៍អំពីការបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ ដោយដែលបង្កឡើងភាគីថៃ។ ការស្នើនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមឯកអគ្គរាជទូត អ៊ិន តារា បានជួបប្រជុំជាមួយ ឯកឧត្តម Volker Türk ដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃដែលកំពុងបន្តកើតមាននៅតាមព្រំដែន នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមបានមានប្រសាសន៍ថា ស្ថានភាពព្រំដែននៅតែមានភាពតានតឹងខ្លាំង ដែលត្រូវបានសម្គាល់ដោយការឈ្លានពានរបស់ថៃជាបន្តបន្ទាប់ សកម្មភាពបង្ខិតបង្ខំប្រឆាំងនឹងជនស៊ីវិល ភូមិដែលត្រូវបានឡោមព័ទ្ធ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិល និងការមិនបញ្ជូនទាហានកម្ពុជាចំនួន ១៨នាក់ត្រឡប់មកវិញ ទោះបីជាមានការធានាជាមុនក៏ដោយ។
ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីថា ការចោទប្រកាន់របស់ថៃទាក់ទងនឹងឧប្បត្តិហេតុផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកា ទាក់ទងនឹងមីនចាស់ៗដែលនៅសេសល់ពីសង្គ្រាមកន្លងមក ដោយបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់កម្ពុជាចំពោះពិភពលោកដែលគ្មានមីន និងអវត្តមាននៃការជំរុញដ៏គួរឱ្យទុកចិត្តណាមួយសម្រាប់ការដាក់ពង្រាយមីនថ្មី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចោទប្រកាន់នេះត្រូវបានប្រើប្រាស់ជាលេស ដើម្បីផ្អាកកិច្ចព្រមព្រៀងសន្តិភាព និងបន្តការឈ្លានពាន។
ឯកឧត្តម ឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តម ឧត្តមស្នងការ បន្ថែមទៀតអំពីការបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ រួមទាំងការបាញ់ប្រហារលើជនស៊ីវិលកម្ពុជាដែលគ្មានអាវុធ ដែលបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និងរបួសបីនាក់ ក៏ដូចជាការរំលោភរួមគ្នាលើពលករចំណាកស្រុកកម្ពុជាម្នាក់ ដោយទាហានថៃ ៧នាក់ ស្លៀកពាក់ឯកសណ្ឋានខ្មៅ។
ឯកឧត្តម បានស្នើសុំឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សស៊ើបអង្កេត និងកត់ត្រាហេតុការណ៍ទាំងនេះ។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងការព្រួយបារម្ភអំពីភាពអសកម្មរបស់លោកសាស្ត្រាចារ្យ វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេស ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចំពោះការឆ្លើយតបទៅនឹងការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅតាមព្រំដែន ដោយសង្កត់ធ្ងន់ថា អាណត្តិរបស់អ្នករាយការណ៍ពិសេសមិនមែនគ្របដណ្តប់ត្រឹមតែការអភិវឌ្ឍសិទ្ធិមនុស្សក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបំពានសិទ្ធិដែលកើតចេញពី ឬជាប់ទាក់ទងនឹងជម្លោះប្រដាប់អាវុធដែលកំពុងបន្តផងដែរ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ប្រសិនបើអ្នករាយការណ៍ពិសេសនៅតែបន្តភាពអសកម្មបែបនេះ កម្ពុជានឹងចាត់វិធានការសមស្រប៕

-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា