ព័ត៌មាន
ជនសង្ស័យដុតផ្ទះឆេះស្លាប់មនុស្ស នៅខណ្ឌដង្កោយប់មិញ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួន ដល់ស្រុកកោះធំ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងការដុតផ្ទះម្តាយមីង រហូតឆេះរាលដល់លំនៅឋានពលរដ្ឋដទៃ អស់ជាច្រើនខ្នង ដែលបណ្តាលឲ្យម្តាយមីងស្លាប់ និងបុរសជាប្តីរងរបួសធ្ងន់ នៅក្នុងខណ្ឌដង្កោកាលពីយប់មិញ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដល់ទឹកដីស្រុកកោះធំ ខេត្តកណ្តាល ។
ការស្រាវជ្រាវតាមចាប់ខ្លួននេះ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើឡើងដោយកម្លាំងនគរបាល នៃអធិកាដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងជំនាញផែនការងារព្រហ្មទណ្ឌចុះស្រាវជ្រាវ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងនាំខ្លួន ពីអធិការដ្ឋាននគរបាលស្រុកកោះធំ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តនីតិវិធីច្បាប់ ។
គួររំលឹកថា លំនៅឋានពលរដ្ឋ១១ខ្នងផ្ទះ ត្រូវអគ្គីភ័យឆេះអស់ទាំងស្រុង កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីជនសង្ស័យកើតជម្លោះជាមួយម្តាយបង្កើត និងម្តាយមីង ហើយក៏បានដុតផ្ទះម្តាយមីង បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅតែម្តង ហើយក៏បន្តឆេះរាលដាលដល់លំនៅឋានពលរដ្ឋក្បែរនោះចំនួន១០ខ្នងបន្ថែមទៀត ៕ លីហេង






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន