ព័ត៌មាន
សម្ភារៈបរិក្ខាពេទ្យជាច្រើនប្រភេទរបស់សឹង្ហបុរី បានប្រគល់ជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីបំរើសេវាព្យាបាលជូនប្រជាជន
កំពង់ឆ្នាំង៖ នៅក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានទទួលសម្ភារៈបរិក្ខាពេទ្យពីអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព រួមនិងមន្ទីរពេទ្យSinghealth នៃប្រទេសសឹង្ហបុរី សំរាប់ជួយពិនិត្យព្យាបាលជំងឺជូនប្រជាជននៅក្នុងខេត្តកំពង់ឆ្នាំង។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានអោយដឹងថា៖ មន្ទីរពេទ្យ Singhealthនៃប្រទេសសឹង្ហបុរី និងអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព បានផ្តល់នូវសម្ភារៈបរិក្ខាពេទ្យជាច្រើនប្រភេទមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្នុងការជួយពិនិត្យព្យាបាលជំងឺភ្នែក និងជំងឺទូទៅជូនប្រជាជនក្នុងខេត្តកំពង់ឆ្នាំង និងខេត្តជុំវិញ។ ការផ្តល់សម្ភារៈបរិក្ខាពេទ្យពីប្រទេសសឹង្ហបុរីដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក្នុងថ្ងៃនេះ បញ្ជាក់អោយឃើញថា ទំនាក់ទំនងនយោបាយការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានសកម្មភាពការទូត កាន់តែសកម្ម និងលេចធ្លោលើឆាកអន្តរជាតិ និងនាំមកនូវសុខសន្តិភាព ភាពរីកចម្រើនលើគ្រប់វិស័យ រាប់ទាំងវិស័យសុខាភិបាលផងដែរ។ លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺភ្នែក និងជំងឺទូទៅ សូមមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ព្រោះមន្ទីរពេទ្យនេះ មាន សម្ភារៈបរិក្ខា ពេទ្យល្អៗសំរាប់ពិនិត្យព្យាបាល។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានថ្លែងអំណរគុណដល់មន្ទីរពេទ្យSinghealth នៃប្រទេសសឹង្ហបុរី ដែលតែងតែជួយសម្ភារៈបរិក្ខាពេទ្យជាច្រើនប្រភេទ និងច្រើនលើក និងក្រុមគ្រូពេទ្យជំនាញ មកជួយពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាក្នុងខេត្តកំពង់ឆ្នាំង៕ កាំង ហុងវាស្នា
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន