ព័ត៌មាន
និស្សិត និងសាស្ដ្រាចារ្យពីសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចុះសិក្សាឈ្វេងយល់ពីស្ថាបត្យកម្មបុរាណនៅតំបន់អង្គរ
ក្រុមនិស្សិត និងសាស្ដ្រាចារ្យ អាហារូបករណ៍ថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលជាង២៦០នាក់ មកពីសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានធ្វើទស្សនៈកិច្ចសិក្សាឈ្វេងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោកបណ្ឌិត កុល សារូ ព្រឹទ្ធបុរសមហាវិទ្យាល័យ វិទ្យាសាស្ដ្រសង្គម នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី រាជធានីភ្នំពេញ មានប្រសាសន៍ថា ការធ្វើទស្សនៈកិច្ចសិក្សានេះ ត្រូវបានធ្វើបទបង្ហាញយ៉ាងយកចិត្ដទុកដាក់ពីលោកសាស្ដ្រាចារ្យ ក្រោមប្រធានបទ ដំណើរនៃការគ្រប់គ្រងសម័យអតីតកាល។ លោកបណ្ឌិតបានបន្ដថា ក្រុមនិស្សិតពួកគាត់ធ្លាប់បានតែសិក្សាលើទ្រឹស្ដី ប៉ុន្ដែនៅពេលសិក្សាឈ្វែងយល់ផ្ទាល់នៅតាមប្រាសាទ ពួកគាត់យល់កាន់តែច្បាស់ពីប្រវត្ដិសាស្ដ្រវប្បធម៌ អរិយធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មប្រាសាទបុរាណ។
លោកបណ្ឌិតបន្ដថា ក្រុមនិស្សិត ក៏ដូចជាយុវជន ត្រូវតែចេះចឹងពីប្រវត្ដិសាស្ដ្ររបស់ខ្លួន ព្រោះការគ្រប់គ្រងរដ្ឋមួយត្រូវការចេះច្រើនជំនាញ សម្រាប់ការដឹកនាំទៅថ្ងៃអនាគត ហើយទស្សនកិច្ចសិក្សានេះ ក៏ជាការឆ្លើយតមនូវអនុសាសន៍ខ្ពង់ខ្ពស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងការបំផុសមហាជន ពិសេសយុវជន ដើម្បីធ្វើសកម្មភាពរួមគ្នាផ្សព្វផ្សាយឱ្យកាន់តែទូលាយ នៅតំបន់ទេសចរណ៍វប្បធម៌។ លោកបណ្ឌិត ក៍បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឈរាជបួរគ្រីផងដែរ ដែលបានផ្ដល់ឱ្យនិស្សិត និងសាស្ដ្រាចារ្យចុះកម្មសិក្សាឈ្វេងយល់ពីប្រាសាទបុរាណនៅតំបន់រមណីយដ្ឋានអង្គរ។
តំណាងឱ្យក្រុមនិស្សិតនីមួយៗ ពួកគាត់បានលើកឡើងថា ការធ្វើទស្សកិច្ចរយៈពេលបីថ្ងៃនេះ បានធ្វើឱ្យពួកគាត់ស្គាល់កាន់តែច្បាស់ពីសំណង់ស្ថាបត្យកម្មរបស់បុព្វការីជន ដែលបានបន្សល់ទុកឱ្យខ្មែរជំនាន់ក្រោយ បានស្គាល់ពីវប្បធម៌ អរិយធម៌របស់ខ្លួន។ ពួកគាត់បន្ដថា សំណង់ប្រាសាទបុរាណ ពិតជាបេតិកភណ្ឌរបស់ជាតិខ្មែរ មិនអាចរកអ្វីមកកាត់ថ្លៃបានឡើយ។ ការកសាងប្រាសាទនីមួយរបស់បុព្វបុរសខ្មែរ គឺមានភាពសច្ចារ្យខ្លាំងណាស់ ដែលប្រទេសដទៃទៀតមិនអាចធ្វើបាន។ ពួកគាត់នឹងចូលរួមថែរក្សានូវវប្បធម៌របស់ខ្មែរឱ្យបានគង់វង្ស។
សូមបញ្ជាក់ថា ការធ្វើទស្សនកិច្ចសិក្សារបស់សាស្ដ្រាចារ្យ និស្សិត នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរគ្រីនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅតាមប្រាសាទរួមមាន ប្រាសាទព្រះគោ ប្រាសាទបន្ទាយស្រី ព្រះលានជល់ដំរី ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ដ៕















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន