ព័ត៌មាន
សហគ្រិនស្រ្តីបង្ហាញនូវមោទនភាព នៃការទទួលបានពានរង្វាន់អាស៊ាន លើការអភិឌ្ឍអាជីវកម្ម
សហគ្រិនជាស្រ្តីកម្ពុជាបង្ហាញនូវមោទនភាព នៃការទទួលបានពានរង្វាន់លំដាប់អាស៊ាន លើការចូលរួមចំណែកក្នុងកិច្ចការសង្គម និងអភិវឌ្ឍអាជីវកម្មបៃតង ដែលជាការចូលរួមលើកកម្ពស់សហគ្រិនជាស្រ្តី ការបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈជាដើម។
សហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងការទទួលបានពានរង្វាន់បណ្តាញសហគ្រិនស្រ្តីអាស៊ាន (AWEN) នៅចុងសប្តាហ៍កន្លង មកថា ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីអាស៊ាន គឺជាការទទួលស្គាល់ដ៏មានកិត្យានុភាព ដែលជាសមិទ្ធិផលឆ្នើម និងការរួមចំណែក របស់សហគ្រិនស្ត្រីនៅទូទាំងអាស៊ាន។ ពានរង្វាន់នេះបង្ហាញពីភាពធន់ ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ជាពិសេសនៅក្នុងឧស្សាហកម្ម និងសហគមន៍របស់ពួកគេ។ តាមរយៈការផ្តល់ពានរង្វាន់ ក៏មានគោលបំណងបំផុសគំនិតអ្នកដឹកនាំស្ត្រីជំនាន់ក្រោយ និង ជំរុញប្រព័ន្ធអេកូឡូស៊ីគាំទ្រសម្រាប់ស្ត្រីក្នុងអាជីវកម្ម។
ជុំវិញការទទួលបានពាននេះដែរ, សហគ្រិនស្រ្តីទាំងនោះបានបង្ហាញនូវមោទនភាព សប្បាយរីករាយឥតឧបមា ដែលតាមរយៈ បានបង្ហាញឱ្យឃើញអំពីការអភិវឌ្ឍរីកចម្រើននៃបណ្តាញស្រ្តីកម្ពុជា លើការចូលរួមក្នុងសកម្មភាពសង្គម ជាពិសេសលើកការអភិវឌ្ឍ អាជីវកម្ម ដោយបានបង្ហាញទៅកាន់ពិភពលោកថា ស្រ្តីកម្ពុជាបាននិងកំពុងបង្កើនភាពអង់អាចនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ជាពិសេសនៅក្នុងសកម្មភាពអាជីវកម្ម ការជំរុញបង្កើតនូវគំរូអាជីវកម្មថ្មីៗ ដើម្បីគាំទ្រដល់ទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានរបស់ កម្ពុជានៅឆ្នាំ២០២២ យើងមានមោទនភាពចំពោះភាពជាសហគ្រិនរបស់ស្ត្រី ជាចំណុចកណ្តាលនៃរបៀបវារៈក្នុងតំបន់ ដែលបណ្តាល ឱ្យមានសេចក្តីប្រកាសអាស៊ាន ស្តីពីការដោះសោរការអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី។ តាមរយៈនេះ ការរីកចម្រើនរបស់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីថាមពលនៃភាពធន់ និងសន្តិភាព។ នៅក្នុងបរិយាកាសស្ថិរភាព និងសុវត្ថិភាព ស្ត្រីកម្ពុជាបានរីកចម្រើនជាសហគ្រិន អ្នកអប់រំ អ្នកច្នៃប្រឌិត និងអ្នកដឹកនាំសហគមន៍ជាដើម។ នេះហើយជាមូលហេតុដែលយើងឲ្យតម្លៃដល់សន្តិភាព វាអាចឲ្យស្រ្តីនៅ កម្ពុជារៀនសូត្រច្រើន ម្ដាយរបស់យើងមានភាពរីកចម្រើន និងស្ត្រីរបស់យើងអាចដឹកនាំដោយភាពជឿជាក់លើការដឹកនាំ ជាពិសេស លើអាជីវកម្ម៕ អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន7 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦