ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើសេចក្តីព្រាង ព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងគ្រប់ក្រសួងស្ថាប័ន ដែលជាសមាជិកអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ជាច្រើនរូប។
ព្រះរាជក្រឹត្យនេះ កំណត់អំពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដើម្បីប្រមូលផ្តុំ និងគ្រប់គ្រងបុគ្គលិកអប់រំ ដែលទទួលការអប់រំ ការបណ្តុះបណ្តាលគរុកោសល្យ ឬវគ្គតម្រង់ទិស មានបទពិសោធការងារ មានចំណេះដឹង និងកំពុងបំពេញការងារក្នុងវិស័យអប់រំ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ គូសបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀននេះ នឹងទៅជំនួសព្រះរាជាក្រឹត្យពីមុន និងគ្រប់ដណ្តប់ទៅលើគ្រូបង្រៀនក្របខ័ណ្ឌ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យស្ថិតក្រោមលក្ខន្តិកៈតែមួយ។ ឱ្យតែគ្រូបង្រៀន ទាំងនៅបឋមក៏ដោយ នៅអនុវិទ្យាក៏ដោយ នៅមធ្យមសិក្សាក៏ដោយ រួមទាំងកិច្ចសន្យាក៏ដោយ ក្របខ័ណ្ឌក៏ដោយ កិច្ចព្រមព្រៀងក៏ដោយ ត្រូវតែមានស្តង់ដាតែមួយ។ គ្រូបង្រៀនទាំងអស់ត្រូវគោរពស្តង់ដាក្រសួងអប់រំ យុវជន និងកីឡា។ នេះជាកិច្ចការមួយដែលយើងរៀបចំឡើង ដើម្បីឱ្យស្តង់ដារួមតែមួយរបស់វិជ្ជាជីវៈគ្រូបង្រៀន។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ៕








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន