ព័ត៌មាន
ទេសចរអន្តរជាតិអះអាងថា រាជធានីភ្នំពេញជាគោលដៅទេសចរណ៍ល្អមួយលើពិភពលោក
ភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងថា រាជធានីភ្នំពេញ គឺជាគោលដៅទេសចរណ៍ ដែលគេចូលចិត្តជាងគេនៅក្នុងតំបន់អាស៊ាន និងលើពិភពលោក ហើយការបង្ហាញការពេញចិត្តខ្លាំងរបស់ភ្ញៀវទេសចរអន្តរជាតិ គឺបានធ្វើឡើង ខណៈ Website ទេសចរណ៍អន្តរជាតិមួយចុះផ្សាយរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់ទី១០ លើពិភពលោក ជាទីក្រុងដែលមានភ្ញៀវទេសចរចូលចិត្តជាងគេ។
ភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេសនានា បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះថា អំឡុងពេលស្នាក់នៅដើរកម្សាន្តទេសចរណ៍នៅរាជធានីភ្នំពេញ គឺមានភាពបៃតង អគារជាច្រើនមានរចនាបថស្អាតប្លែក ម្ហូបអាហារឆ្ងាញ់ មានគោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ ច្រើនកន្លែង ជាពិសេសនៅពេលរាត្រី មានគឺភ្ញៀវទេសចរចេញដើរកម្សាន្តច្រើនដែលធ្វើឱ្យមកទស្សនាម្តងហើយចង់មកម្តងទៀត។
លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ជារួម ចាប់តាំងពីរាជធានីភ្នំពេញ បើកដំណើរការផ្លូវថ្មើជើង នៅមាត់ទន្លេចតុមុខមក គឺបានផ្តល់តម្លៃបន្ថែមជាច្រើន ជាពិសេស គឺការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក មកពីតាមបណ្តាខេត្តជាច្រើនអញ្ជើញមកទស្សនារាជធានីភ្នំពេញនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ហើយក្នុងនោះភ្ញៀវទេសចរអន្តរជាតិ ក៏មានពេញចិត្ត ចូលចិត្តអញ្ជើញទៅដើរទស្សនាកម្សាន្តច្រើនផងដែរ។
តាមប្រភពពី វេបសាយអន្តរជាតិ www.cbtraveler.com បានចុះផ្សាយថា ទីក្រុងភ្នំពេញ របស់ប្រទេសកម្ពុជា គឺបានជាប់ចំណាត់ថ្នាក់ទី១០ លើពិភពលោក ជាទីក្រុងដែលមានភ្ញៀវទេសចរចូលចិត្ត ខណៈចំណាត់ថ្នាក់ទី១ គឺបានទៅ ទីក្រុងTokyo ប្រទេសជប៉ុន។
បើតាមមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ការផ្តល់ចំណាត់ថ្នាក់នេះ គឺបានធ្វើឡើងតាមរយៈក្រុមហ៊ុនទីភ្នាក់ងារ និងក្រុមការងារទេសចរណ៍ធ្វើការងារជាអន្តរជាតិ ចុះធ្វើការស្ទាប់ស្ទង់មតិ និងផ្តល់ការវាយតម្លៃ ពីសំណាក់ភ្ញៀវទេសចរអន្តរជាតិនានា ដែលបានអញ្ជើញទៅដើរកម្សាន្តទេសចរណ៍នៅតាមទីក្រុងនានា តាមបណ្តាប្រទេសនៅពិភពលោក៕ អត្ថបទ ស៊ុម សុខជា







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន