ព័ត៌មាន
ក្រសួងការបរទេសកម្ពុជាអះអាងថាពុំមានការសាងសង់ផ្លូវកាត់សមុទ្រទៅកាន់កោះត្រល់នោះឡើយ
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងថា ពុំមានការសាងសង់ផ្លូវកាត់ សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងកម្ពុជា និងវៀតណាម(ផ្លូវកាត់សមុទ្រទៅកាន់កោះត្រល់)ដូចការចុះផ្សាយនៅតាមបណ្តាញសង្គមនោះឡើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរ ជាតិ បានលើកឡើងថា ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន អំពីការផ្សព្វផ្សាយក្នុងបណ្តាញ សង្គមថ្មីៗនេះដែលថា វៀតណាមកំពុងតែអនុវត្តគម្រោងសាងសង់ផ្លូវកាត់សមុទ្រភ្ជាប់ពីកោះទៀនហៃ នៃ ខេត្តអានយ៉ាង ទៅកាន់កោះហ្វូគក់ (កោះត្រល់)ផ្ទុយនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្រ្តកម្ពុជា-វៀត ណាមឆ្នាំ១៩៨២នោះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាសូមបញ្ជាក់ថា តាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតវៀតណាម និងព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ«គឺពុំមានការសាងសង់ផ្លូវកាត់ សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ»។
តាមរយៈសេចក្តីថ្លែងការណ៍នេះដែរ អ្នកនាំពាក្យរបស់ក្រសួងការទេស និងសហប្រតិបត្តិការអន្តរ ជាតិ ក៏បានបញ្ជាក់ផងដែរថា រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅលើបណ្តាញ សង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀត ខេត្តអានយ៉ាង គឺទៅកាន់កំពង់ផែពហុបំណងនៃទីក្រុងហាទៀត ដែលស្ថិតនៅក្នុងទឹកដីវៀតណាមប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានស្នើសុំឲ្យបញ្ឈប់ការ ចែកផ្សាយព័ត៌មានខុសពីការពិតនេះ ដែលអាចបង្កឲ្យមានការយល់ខុស និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំ នងមិត្តភាពរវាងកម្ពុជា និងវៀតណាម៕
អត្ថបទ ៖ បាន ចក់

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន