ព័ត៌មាន
កម្ពុជា បង្ហាញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសន្តិសុខសាយប័រ ក្នុងកម្មវិធី European Cyber Week នៅបារាំង
ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី European Cyber Week លើកទី១០ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឧត្តមភាពសាយប័រ (The Pôle d’Excellence Cyber) នៃសាធារណរដ្ឋបារាំង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញបច្ចេកទេសសន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត សហគ្រិនឌីជីថល និងអ្នកស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ មកពីបណ្តាប្រទេសជុំវិញអឺរ៉ុប ដើម្បីពិភាក្សា និងចែករំលែកអំពីការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងសុន្ទរកថាអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ជាមួយកម្ពុជា និងបានលើកឡើងពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងកិច្ចការងារជាអាទិភាពសំខាន់ៗមួយចំនួនរួមមាន៖
១. ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការសន្តិសុខសាយប័រ តាមរយៈការរៀបចំច្បាប់សន្តិសុខសាយប័រ និងការបង្កើតគណៈកម្មាធិការសន្តិសុខឌីជីថលស្របតាមការអនុវត្តផែនការយុទ្ធសាស្រ្តបច្ចុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំពុងផ្តោតយកចិត្តទុកលើការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលសំដៅដល់ការជឿជាក់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល
២. ការធ្វើបច្ចុប្បន្នភាព និងធ្វើឱ្យប្រសើរឡើងនៃមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ ការបណ្តុះបណ្តាលធនធានមនុស្សសាយប័រ និងការបង្កើនកិច្ចសហប្រតិបត្តិការនានាទាំងវិស័យឯកជន និងវិស័យរដ្ឋលើបច្ចេកវិទ្យាឌីជីថល
៣. ការបង្កើតឧទ្យានឌីជីថលកម្ពុជា ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងការជំរុញការគាំទ្រដល់ការវិនិយោគផ្នែកបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាមជ្ឈមណ្ឌលគាំទ្រការស្រាវជ្រាវនូវបច្ចេកវិទ្យា និងសម្រួលដល់កិច្ចការរដ្ឋបាលសម្រាប់សហគ្រិនភាពឌីជីថលផងដែរ
៤. ការត្រៀមរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ដែលគ្រោងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។
បន្ថែមលើនេះ ឯកឧត្តម ក៏បានលើកពីសារៈសំខាន់នៃការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យានៅតាមបណ្តាប្រទេសអឺរ៉ុប និងសាធារណរដ្ឋបារាំង ដើម្បីចូលរួមកម្មវិធីឱ្យបានច្រើន និងពិចារណាលើការវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសសន្តិសុខសាយប័រ និងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) នាពេលអនាគត់ នៅកម្ពុជា។
ដោយឡែកបន្ទាប់ពីការអញ្ជើញចូលរួមកម្មវិធី European Cyber Week លើកទី១០ នៅទីក្រុងរ៉េន នៃសាធារណរដ្ឋបារាំង ពីថ្ងៃទី១៧-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ក៏បានអញ្ជើញធ្វើដំណើរទៅទស្សនកិច្ចសិក្សានៅ Campus Cyber នៅទីក្រុងបារីស ដែលជាមជ្ឈមណ្ឌលបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីនៃសារធារណរដ្ឋបារាំង ដើម្បីជំរុញការប្រមូលផ្តុំក្រុមហ៊ុនសន្តិសុខសាយប័រ និងអង្គភាពជំនាញលើវិស័យសន្តិសុខសាយប័រជាតិរបស់សាធារណរដ្ឋបារាំង៕





-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច