ព័ត៌មាន
គណៈកម្មការទី៦រដ្ឋសភា ប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ប្រជុំផ្ទៃក្នុង នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
សូមជម្រាបថា សេចក្តីស្នើច្បាប់ខាងលើ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេច និងឯកភាព ប្រគល់ភារកិច្ចជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភាដើម្បីពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
គួរជម្រាបដែរថា ខ្លឹមសារសំខាន់នៃសេចក្តីស្នើច្បាប់នេះ បានផ្លាស់ប្តូរចំណុចដែលទាក់ទងទៅនឹងមណ្ឌលបោះឆ្នោត ដែលបានបញ្ញត្តិនៅក្នុងមាត្រា៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលកន្លងមក នៅក្នុងខ្លឹមសារនៃមាត្រា៩នោះ គឺបានរៀបចំនិងបែងចែកមណ្ឌលបោះឆ្នោតជា៨ភូមិភាគ ដោយភូមិភាគខ្លះ មានរាជធានី ឬ ខេត្តមួយ រីឯភូមិភាគខ្លះទៀតយកខេត្តច្រើនបញ្ចូលគ្នា ហើយការកំណត់ចំនួនអាសនៈ ក៏បានកំណត់ទៅតាមភូមិភាគនីមួយៗនោះដែរ។
ដោយឡែក នៅក្នុងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ថ្មីនេះ គឺបានធ្វើការកែសម្រួលដោយយករាជធានី ខេត្តជាមណ្ឌលបោះឆ្នោតវិញ ហើយការបែងចែកអាសនៈក៏បែងចែកតាមមណ្ឌលបោះឆ្នោត រាជធានី ខេត្តដែរ។ ហេតុនេះ បទប្បញ្ញត្តិមួយចំនួននៃច្បាប់ស្តីពី “ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចាំបាច់ត្រូវធ្វើវិសោធនកម្ម។
សេចក្តីស្នើច្បាប់ស្តីពី “វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា” នេះរួមមាន២មាត្រាដែល មាត្រាមួយ៖ ចែងពីបទប្បញ្ញត្តិនៃមាត្រាណាខ្លះនៃច្បាប់ស្តីពី”ការបោះឆ្នោតជ្រើសតាំងសមា ជិក ព្រឹទ្ធសភា” ដែលត្រូវធ្វើវិសោធនកម្មនិងមាត្រាពីរ ៖ ចែងពីការអនុវត្តច្បាប់៕






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន