ព័ត៌មាន
១០ខែឆ្នាំនេះ កម្ពុជាទទួលបានគម្រោងវិនិយោគរោងចក្រជិត ៦០០ គម្រោងផ្ដល់ឱកាសការងារជាង៤០ម៉ឺននាក់
រយៈពេល១០ខែ នៃ ឆ្នាំ ២០២៥នេះ កម្ពុជាទទួលបានការវិនិយោគលើរោងចក្រ សហគ្រាសគម្រោងជិត ៦០០ គម្រោងអាចផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋជាង ៤០ម៉ឺននាក់បន្ថែមទៀត។ នេះជាការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្ពុជានៅតែមានដំណើរវិវត្តល្អ លើការវិនិយោគក្នុងវិស័យវាយណភណ្ឌ។ ភាពជាក់ស្ដែងគឺមានការវិនិយោគជាបន្តបន្ទាប់ ក្នុងការបង្កើតរោងចក្រ ដែលអាចផ្ដល់ជាឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់សិបម៉ឺនកន្លែង។
លោកបញ្ជាក់ថា កម្ពុជាក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៥នេះ គឺទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រ សហគ្រាសរហូតដល់ ៥៧២ គម្រោង ដែលផ្ដល់ជាឱកាសការងាររហូតដល់ជាង ៤០ ម៉ឺនកន្លែងបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោកបានបន្តថា ទន្ទឹមនឹងឱកាសការងារបន្ថែមនេះ បច្ចុប្បន្នកម្ពុជា ក៏នៅមានតម្រូវការកម្លាំងពលកម្មជាង ៨ ម៉ឺននាក់បន្ថែមទៀត ដើម្បីទៅបំពេញតម្រូវការតាមបណ្ដារោងចក្រសហគ្រាស ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន។
ភ្ជាប់ជាមួយការវិនិយោគ និងឱកាសការងារជាច្រើនម៉ឺនកន្លែងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសពលរដ្ឋដែលទើបត្រឡប់ពីប្រទេសជិតខាង សូមពិចារណា ចាប់យកការងារនៅក្នុងស្រុកវិញ។
បច្ចុប្បន្នគិតត្រឹមខែ តុលា ឆ្នាំ ២០២៥នេះ រោងចក្រសហគ្រាសនៅកម្ពុជា មានចំនួនជាង ៤៦ ០០០រោងចក្រ សហគ្រាស ដែលមានកម្មករនិយោជិត ជាង ២លាននាក់។
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន