ព័ត៌មាន
កម្ពុជានឹងអាចនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗ
ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា រំពឹងថា កម្ពុជានឹងអាចនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេស ចិនបានក្នុងពេលឆាប់ៗ ខណៈកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយ ភាគីចិន ដើម្បីទម្លុះរបាំងបច្ចេកទេសនៃការនាំចេញ។
លោកជំទាវ វ៉ា សុជិន ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការអភិរក្ស ការនំាចេញ និងការកែច្នៃផលិតផលចេញពីសំបុកត្រចៀកកាំនេះថា ជុំវិញការអភិវឌ្ឍលើវិស័យនេះ, បើធៀប ប្រទេសក្នុងអាស៊ាន កម្ពុជាគឺជាប្រទេសកូនពៅដែលបានអភិរក្សផ្ទះត្រចៀកកាំ ក្នុងនោះកម្ពុជាក៏ជាប្រទេសដែលមានសក្តានុពលខ្លាំង លើការអភិវឌ្ឍលើវិស័យនេះផងដែរ ជាក់ស្តែងមកដល់ពេលនេះ យើងបានអភិរក្សផ្ទះត្រចៀកកាំមានចំនួនរាប់ពាន់ផ្ទះ ដោយការ អភិរក្សនេះពីមួយឆ្នាំទៅមួយឆ្នាំមានកំណើនកើនឡើងគួកត់សម្គាល់។
លោកជំទាវ បន្តថា ជុំវិញការនាំចេញសំបុកត្រចៀកកាំនេះដែរ កន្លងមកកម្ពុជាបាននាំចេញសំបុកចៀកកាំទៅប្រទេសជិតខាង មានចំនួនច្រើនគួរសម បច្ចុប្បន្នកម្ពុជាក៏បានកំពុងខិតខំបង្កើតកិច្ចសហប្រតិបត្តិការ តាមរយៈការបណ្តុះបណ្តាលជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយភាគីចិន និងបានទំនាក់ទំនងជាមួយគយចិន និងការសុំគោលការណ៍គាំទ្រពីស្ថានទូតចិនជាដើម ដែលតាមរយៈ នៃកិច្ចសហការនេះ បានបង្កើតនូវទំនុកចិត្តខ្ពស់ ដល់ការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាចូលទៅក្នុងទីផ្សារចិនក្នុងពេលឆាប់ៗ។
លោកជំទាវ វ៉ា សុជិន បន្តឱ្យដឹងថា ចំពោះការផលិតនិងកែច្នៃសំបុកត្រចៀកកាំក្នុងស្រុកវិញ មកដល់បច្ចុប្បន្នមានសិប្បកម្ម ជាច្រើន បាននិងកំពុងកែច្នៃសម្រាប់ការលក់ដូរនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា បញ្ហានេះដែរ, លោកជំទាវបានលើកទឹកចិត្ត ដល់ម្ចាស់សិប្បកម្មកែច្នៃ សូមឱ្យពង្រឹងនូវគុណភាពផលិតបន្ថែមទៀត ជាពិសេសការអនុវត្តស្តង់ដារ ដើម្បីការផ្គត់ផ្គង់ក្នុងស្រុកក៏ដូចជាគាំទ្រដល់ទីផ្សារនាំចេញរបស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្មនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជំរុញបង្កើត កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូរផ្សេងៗ ជាពិសេសជាមួយប្រទេសចិន ដោយបានជំរុញឲ្យមានពាណិជ្ជកម្មសេរី រវាង ប្រទេសទាំងពីរ ជាក់ស្តែងនាពេលកន្លងមកនេះ កម្ពុជា-ចិនក៏បានបើកច្រកពាណិជ្ជកម្មលើផលិតផលសំបុកត្រចៀកកាំ រវាងប្រទេសទាំងពីរ, និងការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំវេទិការពាណិជ្ជកម្មផ្សេងៗដូចជា៖ វេទិការធុរកិច្ច ការផ្គត់ផ្គង់ពាណិជ្ជកម្ម និងការចូលរួមពិរព័ណ៍លើផលិតផលសំបុកត្រចៀកកាំជាដើម៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន