ព័ត៌មាន
ព្រឹត្តិការណ៍វាយកូនហ្គោល Vattanac Legends Championship 2025 រយៈពេល៣ថ្ងៃ បញ្ចប់ទៅដោយជោគជ័យជាប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលកម្រិតអន្តរជាតិ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់Vattanac Legends Championship 2025 ដល់កីឡាករស្កុតឡែន DAVID DRYSDALE ដែលជាម្ចាស់ជើងឯកការប្រកួតកីឡាវាយកូនហ្គោលលំដាប់អន្តរជាតិ Vattanac Legends Championship ជាមួយប្រាក់រង្វាន់ ៨២.៥០០ ដុល្លារ។
ក្នុងពិធីដ៏មហាកិត្តិយសនេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុនវឌ្ឍនៈ គ្រុប, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
សូមជម្រាបជូនថា ជោគជ័យនៃព្រឹត្តិការណ៍ Vattanac Legends Championship 2025 ជំរុញឲ្យស្ថាប័ន Legends Tour និងកីឡាករល្បីៗទាំងអស់បន្តស្នាក់នៅ ហើយធ្វើដំណើរទស្សនកិច្ចកម្សាន្តនៅខេត្តសៀមរាប និងបន្តធ្វើការប្រកួតពានរង្វាន់វាយកូនហ្គោលមួយទៀតឈ្មោះថា Vattanac Legends Championship Legacy Edition 2025 ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី ២៦ – ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយកូនហ្គោលដ៏ប្រណីត វឌ្ឍនៈហ្គោលរីហ្សត៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន