ព័ត៌មាន
ធនាគារជាតិបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
កំពង់ឆ្នាំង៖ ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹងវិសាលភាព នៃការអនុវត្តវិធានការការពារអ្នកប្រើប្រាស់ សេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែង និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន” ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបន្តសម្រេចបានសមិទ្ធផលធំៗជាច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលធ្វើឱ្យប្រទេសជាតិយើងទទួលបាននូវសន្តិភាពសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម និងស្ថិរភាព នយោបាយ ព្រមទាំងរក្សាបានយ៉ាងល្អ នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏បាននិងកំពុង រីកចម្រើនឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តមបន្តថា ក្នុងបរិការណ៍នេះ សេវាធនាគារ និងហិរញ្ញវត្ថុក៏បានអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយគុណភាព ប្រសិទ្ធ ភាព បង្កើនភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល និងបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាជន កម្ពុជា។ ប៉ុន្តែថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរ ប្រាកដណាស់ថា វាអាចជួយឱ្យយើងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុក៏បានបង្កឱ្យមានហានិភ័យផងដែរដូចជា៖ ការឆបោក ការលួចទិន្នន័យ និងការក្លែងបន្លំអត្តសញ្ញាណជាដើម (ឧទាហរណ៍៖ ការក្លែងបន្លំសម្លេងដោយប្រើ AI ជាសមាជិកគ្រួសារ ឬអ្នកជិតស្និទ្ធ ដើម្បីធ្វើការផ្ញើប្រាក់ឱ្យ)។
ឯកឧត្តម យឹម លាត បន្ថែមថា តាមរយៈនៃការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជននេះ គឺជាកាតព្វកិច្ច អាទិភាព និងចាំបាច់ ដែលធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បី បញ្រ្ជាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាតាលីករជួយជំរុញ និងលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុនៅកម្ពុជា។ ជាការពិតណាស់ យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ បានបញ្ជាក់ថា ឧបសគ្គចម្បងនៃ បរិយាបន្នហិរញ្ញវត្ថុ គឺការយល់ដឹងនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជាមានកម្រិតទាប។ ហេតុដូច្នេះលទ្ធភាពក្នុងការស្វែងយល់អំពី ព័ត៌មានហិរញ្ញវត្ថុ ការទាញយកអត្ថប្រយោជន៍ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុសម្រាប់បង្កើនសុខុមាលភាពសេដ្ឋកិច្ចគ្រួសារ គឺ សមិទ្ធផលដែលកើតចេញពីការយល់ដឹងអំពីការប្រើប្រាស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន