ព័ត៌មាន
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ព្រមានចាត់វិធានការច្បាប់លើបទល្មើសសម្រាស់ និងរបាំងបិទភ្ជិតព្រែកយ៉ាងម៉ឺងម៉ាត់
កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា លោកនឹងបង្ក្រាបបទល្មើសសម្រាស់ និងរបាំងបិទភ្ជិតព្រែក រួមនិងអនុវត្តវិធានការច្បាប់អោយបានម៉ឺងម៉ាត់ ចំពោះជនណាដែលហ៊ានបង្កើតបទល្មើសទាំងនេះ ទោះជាមន្ត្រីក៏ដោយ ព្រោះថាបទល្មើសសម្រាស់បានបំផ្លាញធនធានធម្មជាតិយ៉ាងច្រើន និងប៉ះពាល់ដល់ជីវិតរស់នៅមនុស្សសត្វ។
លោក ងិន ហ៊ុន បានបន្តថា គោរពយ៉ាងម៉ឺងម៉ាត់ពីបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, រួមនិងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០២៥នេះ លោកនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់តែម្តង ចំពោះជនណាក៏ដោយដែលហ៊ានប្រព្រឹត្តទង្វើល្មើសច្បាប់ពាក់ព័ន្ធនឹងបទល្មើសសម្រាស់ និងបទល្មើសរបាំងបិទភ្ជិតព្រែក ព្រោះកម្លាំងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្ត និងកម្លាំងកងទ័ពជាច្រើន បាន និងកំពុងបង្ក្រាបបទល្មើសជារៀងរាល់ថ្ងៃ មិនបណ្តោយអោយកើតមានបទល្មើសដាក់សម្រាស់នេះទៀតឡើយ។
លោកបានអំពាវនាវដល់ប្រជានេសាទ ត្រូវចូលរួមគោរពច្បាប់ ជួយថែរក្សាព្រៃលិចទឹកអោយបានល្អដោយកុំនាំគ្នាដាក់សម្រាស់ និងជួយថែរក្សាធនធានត្រីទឹកសាបអោយនៅគង់វង្សតកូនចៅ ព្រោះបទល្មើសដាក់សម្រាស់ គឺជាបទល្មើសមួយដែលបំផ្លាញធ្ងន់ធ្ងរដល់ព្រៃលិចទឹក បំផ្លាញទីជម្រកត្រីពងកូន បង្វែរចរន្តទឹកហូរ និងធ្វើអោយទន្លេគោករាក់ និងបាត់បង់របាំងការពារខ្សល់ បំណាក់ដី៕ កាំង ហុងវាស្នា
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន