ព័ត៌មាន
មូលនិធិម៉ានី និងសប្បុរសជនរួមគ្នាបង្កើតកម្មវិធីដើរឡើងភ្នំបូកគោ ដើម្បីរាយអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ
ភ្នំពេញ៖ មូលនិធិម៉ានី និងសប្បុរសជននានា បានបង្កើតព្រឹត្តិការណ៍រួមគ្នា ដើរឡើងភ្នំបូកគោ ដើម្បីរាយអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ ក៏ជាការចូលរួមចំណែក ដើម្បីសង្គ្រោះអាយុជីវិតកុមារ ដែលទៅរកសេវាសុខាភិបាល ក្នុងមន្ទីរពេទ្យមួយនេះ ហើយព្រឹត្តិការណ៍នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២៥ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ឆ្នាំ២០២៥” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ីវ គឹមសួរ ស្ថាបនិកគម្រោង បានលើកឡើងថា ការរាយអង្គាសជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ ដោយសារមន្ទីរពេទ្យបានជួយព្យាបាល និងសង្គ្រោះជីវិតកុមារប្រមាណជាង ៤រយនាក់ ជារៀងរាល់ថ្ងៃ ហើយត្រូវការថវិកាជាច្រើន ដើម្បីជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យ។
លោកបានបន្តថា កម្មវិធីនេះ ក៏ជាការបំផុសឲ្យមានចលនាហាត់ប្រាណដើម្បីសុខភាព ការជំរុញកំណើនទេសចរណ៍ ការបង្កើនទំនាក់ទំនងធុរកិច្ច និងការបង្កើតភាពសប្បាយរីករាយ នៅពេលចុងឆ្នាំ។
លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិក្នុងប្រទេសកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរលើកឡើងថា មន្ទីរពេទ្យនេះ បង្កើតឡើងដើម្បីជួយដល់ជីវិតកុមារកម្ពុជា ហើយសម្រាប់ព្រឹត្តិការណ៍នេះ គឺពិតជាបានចូលរួមចំណែក ក្នុងការជួយព្យាបាល និងសង្គ្រោះជីវិតកុមារ ខណៈមួយឆ្នាំៗមន្ទីរពេទ្យត្រូវការថវិកាប្រមាណ ៦លានដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការមន្ទីរពេទ្យ ។
ចំណែកលោក លី ឧត្តម នាយកប្រតិបត្តិមូលនិធិម៉ានី លើកឡើងថា ព្រឹត្តិការណ៍នេះ គឺត្រូវចំនឹងគោលដៅចម្បង នៃមូលនិធិម៉ានី គឺការជួយសង្គ្រោះជីវិតកុមារ បន្ទាប់មកមានការជួយដល់ជនមានពិការភាព និងអ្នកងាយរងហានិភ័យផ្សេងៗ ហើយមូលនិធិម៉ានី ពិតជាគាំទ្រ និងរីករាយ ក្នុងការចូលរួមជាមួយព្រឹត្តិការណ៍ ដើម្បីបំផុសឲ្យមានការចូលរួមឲ្យកាន់តែច្រើន។
លោក រស់ សាត អ្នកដឹកនាំគម្រោងកម្មវិធីនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ គឺបានបង្ហាញពីស្មារតី និងសាមគ្គីភាព “ខ្មែរស្រឡាញ់ខ្មែរ” និងការជួយសង្គ្រោះអាយុវជីវិតរបស់កុមារ ដែលជាទំពាំងស្នងឫស្សី។ ហើយលោកជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមច្រើន ដើម្បីធ្វើយ៉ាងណា ប្រមូលថវិកាបានច្រើន ចូលរួមសង្គ្រោះកុមារកម្ពុជា៕ អត្ថបទ៖ បាន សុខរិទ្ធិ





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន