ព័ត៌មាន
កម្ពុជា-សិង្ហបុរី ពិភាក្សាពីកាលានុវត្តភាពវិនិយោគ និងការជំរុញពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ
អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជួបគណៈប្រតិភូសម្ព័ន្ធធុរកិច្ចសិង្ហបុរី SBF ពិភាក្សាអំពីកាលានុវត្តភាព វិនិយោគនៅកម្ពុជា ការជំរុញពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និងសិង្ហបុរី និងកម្មវិធីការងារនាពេលអនាគត។
ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសចូលរួមវេទិកាស្តីពីកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ចក្រភពអង់គ្លេស នៅប្រទេសសិង្ហបុរី ឯកឧត្តមក៏បានទទួលជួបគណៈប្រតិភូសម្ព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation-SBF) ក្នុងជំនួបនោះ ឯកឧត្តម បានជម្រាបជូនពីបរិស្ថានវិនិយោគដ៏ល្អប្រសើរ និងកាលានុវត្តភាព ដែលកំពុងមានសម្រាប់សកម្មភាពវិនិយោគ និងធុរកិច្ចនៅក្នុង វិស័យជាច្រើននៅកម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសិង្ហបុរី រួសរាន់បណ្តាក់ ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បី ទទួលបានផលចំណេញទាំងអស់គ្នា។
សូមជម្រាបថា សម្ព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation-SBF) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ និង បានដើរតួនាទីជាតំណាងឱ្យសម្លេងសហគមន៍ ធុរកិច្ចទាំងក្នុងស្រុក និងអន្តរជាតិ បច្ចុប្បន្ន SBF មានសមាជិកប្រមាណជាង ៣៤ ពាន់ ក្រុមហ៊ុន។
ដោយនៅក្នុងថ្ងៃទី២៤ ម្សិលមិញនេះ, ឯកឧត្តម លឹម វិសាល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន សិង្ហបុរីប្រមាណ ១០ ក្រុមហ៊ុន ដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យមួយចំនួនដូចជា អេឡិចត្រូនិក ការផ្តល់ផ្តល់សេវាប្រឹក្សាសម្រាប់ ការធ្វើធុរកិច្ច ការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលសម្រាប់ទារក ម្ហូបអាហារ ភេសជ្ជៈ។ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងបានគូសរំលេចនូវចំណុចសំខាន់ៗមួយចំនួនដូចជា ហេតុអ្វីវិនិយោគនៅកម្ពុជា, របបលើកទឹកចិត្តវិនិយោគ, កាលានុវត្តភាពក្នុងវិស័យសក្តានុពល កិច្ចសម្រួលនិងការថែទាំវិនិយោគ។
សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥នេះ, ការរដោះដូរពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ មានទឹកប្រាក់ជាង ៨៩៤ លានដុល្លារ កើនឡើង ១៤ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ៥៣ លានដុល្លារ ថយចុះ ៣៦ ភាគរយ ខណៈការនំាចូលពីសិង្ហបុរី មានទឹកប្រាក់ ៨៤១ លានដុល្លារ កើនឡើង ២០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន