ព័ត៌មាន
អនុប្រធានទី១រដ្ឋសភា បញ្ជាក់ជូនឯកអគ្គរដ្ឋទូតអ៊ីស្រាអែលអំពីបច្ចុប្បន្នភាពស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ
អនុប្រធានទី១រដ្ឋសភាបញ្ជាក់ជូនឯកអគ្គរដ្ឋទូតអ៊ីស្រាអែលអំពីស្ថានការព្រំដែនកម្ពុជា-ថៃ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតអោយលោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែល ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ លោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បានថ្លែងអំណរគុណដល់ឯកឧត្តមអនុប្រធានទី១រដ្ឋសភា ដែលបានអនុញ្ញាតអោយលោកជំទាវចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃនេះ ដើម្បីលើកកម្ពស់ទំនាក់ ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ។
ជាការឆ្លើយតបឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភាកម្ពុជាឯកឧត្តម មានសេចក្តីសោមនស្សរីករាយដែលបាន ជួបពិភាក្សាការងារជាមួយលោកជំទាវ ឯកអគ្គរដ្ឋទូត នៅពេលនេះ ដែលនេះជាការបង្ហាញពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃ ប្រទេសយើងទាំងពីរ។
ឯកឧត្តម មានសេចក្តីរីករាយ ដោយលោកជំទាវ ឯកអគ្គរដ្ឋទូត បានជួប ពិភាក្សាការងារ ប្រកបដោយភាពស្និទ្ធស្នាល និងជោគជ័យជាមួយ ថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន មួយចំនួនទៀតផងដែរ។ ឯកឧត្តមសង្ឃឹមថា ជំនួបពិភាក្សាការងាររបស់យើងនាពេលនេះ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន យើងទាំងពីរកម្ពុជា-អ៊ីស្រាអែល។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងការទូតរវាងប្រទេស យើងទាំងពីរមានការវិវត្តកាន់តែល្អប្រសើរគួរឱ្យកត់សម្គាល់។ ប្រទេសយើងទាំងពីរបានបំពេញការងារយ៉ាង សកម្ម ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗ ជាច្រើន រួមមាន៖ កសិកម្ម អប់រំ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។ ជាមួយគ្នានេះ កម្ពុជា បានតែងតាំងឯកអគ្គរាជទូតកម្ពុជា និងកុងស៊ុល កិត្តិយសរបស់ខ្លួនប្រចាំរដ្ឋអ៉ីស្រាអែល នាដើមឆ្នាំ២០២៥នេះ ហើយឯកឧត្តម សង្ឃឹមថា តាមរយៈការតែងតាំងឯកអគ្គរាជទូត និងកុងស៊ុលកិត្តិយសនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើង មានការវិវត្តកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍លោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ តាមរយៈការលើកកម្ពស់ទំនាក់ទំនង ការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការគោរព គ្នាទៅវិញទៅមក ព្រមទាំងការយោគយល់ និងទុកចិត្តគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការរឹតចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសយើងទំាងពីរកម្ពុជា-អ៊ីស្រាអែល។
ឯកឧត្តម បានជម្រាបជូនពីសភាពការណ៍ពិភពលោក និងសភាពការណ៍ថ្មីៗនៃជំលោះព្រំដែនកម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាគោរពយ៉ាងម៉ឹងម៉ាត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានការចូលរួមពី សំណាក់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព និងមានការចូលរួមគាំទ្រពីសាធារណរដ្ឋប្រមានិតចិន និងសហគម អន្តរជាតិ ក្នុងដំណើរការសន្តិភាពនេះ៕
-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក