ព័ត៌មាន
កម្ពុជាគ្រោងរៀបចំពិព័រណ៍ផលិតផលខ្មែរភូមិ១ ផលិតផល១ ៤លើកក្នុងមួយឆ្នាំ ដើម្បីជំរុញការនាំចេញ
គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ នៅថ្ងៃទី៥, ៦ និង៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ នឹងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ ដើម្បីចាប់ដៃគូវិនិយោគបរទេស និងជំរុញការនាំចេញ ក្នុងទស្សនទាន៖ «លើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ តាមរយៈការជំរុញផលិតផលក្នុងស្រុក ពិសេសភូមិ១ ផលិតផល១ ទៅកាន់ទីផ្សារពិភពលោក។
លោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា គោលបំណងសំខាន់នៃព្រឹត្តិការណ៍ ដែលគ្រោងនឹងធ្វើនៅខែធ្នូខាងមុខនេះ គឺចង់ប្រមូលផលិតផលសក្តានុពលតាមបណ្តារាជធានី ខេត្ត ជូនដល់ដៃគូវិនិយោគ ក៏ដូចជាដៃគូសហការ ធ្វើការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានបន្តថា ក្នុងរយៈពេលថ្មីៗនេះ អ្នកផលិត ក៏ដូចជាសិប្បករខ្មែរបានបង្កើតនូវគំនិតថ្មីៗដោយបានបង្កើតនូវផលិតផលជាច្រើនដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាអាចធានានូវការប្រើប្រាស់ និងការទាក់ទាញអ្នកវិនិយោគទុនផងដែរ។ លើសពីនេះថែមទៀត គឺដើម្បីចាប់ដៃគូវិនិយោគបរទេស និងជំរុញការនាំចេញ មានបេសកកម្មចំបងៗ រួមមាន៖ លើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ ដើម្បីឱ្យសាធារណជនគាំទ្រផលិតផលក្នុងស្រុក ពិសេសផលិតផលរបស់ភូមិ១ ផលិតផល១។ រុញច្រានផលិតផលខ្មែរ ជ្រៀតចូលទៅក្នុងទីផ្សារបរទេស តាមរយៈការស្វែងរកទីផ្សារទាំងក្នុង និងក្រៅប្រទេសសំដៅរួមចំណែកបង្កើនប្រាក់ចំណូល ដល់ម្ចាស់អាជីវកម្ម មីក្រូសហគ្រាសជាតិ និងសហគ្រាសភូមិ១ផលិតផល១។
សូមជម្រាបជូនបន្ថែមថា ព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ នេះ មានស្តង់ចំនួន៥០ នឹងបង្ហាញផលិតផលនានា មកពីសមាជិកភូមិ១ផលិតផល១ ក៏ដូចជាសហគ្រាសខ្មែរទូទៅ។ ក្រៅពីនេះ ក៏នឹងមានរៀបចំជាកិច្ចពិភាក្សាតុមូល ដើម្បីផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មមុខរបរ មីក្រូសហគ្រាស សហគមន៍សេដ្ឋកិច្ចមូលដ្ឋាន និងសហគ្រាស ភូមិ១ ផលិតផល១ យល់ដឹងពីផ្នត់គំនិតកាន់តែល្អប្រសើរ ក្នុងការផលិត កែច្នៃ និងវេចខ្ចប់ ដើម្បីគាំទ្រការនាំចេញប្រកបដោយតម្លៃបន្ថែម និងការការផូផ្គងអាជីវកម្ម និងកសាងបណ្តាញជាដើម រវាងម្ចាស់អាជីវកម្មមុខរបរ មីក្រូសហគ្រាស សហគមន៍សេដ្ឋកិច្ចមូលដ្ឋាន និងសហគ្រាសភូមិ១ ផលិតផល១ មានឱកាសស្វែងរក និងចាប់ដៃគូអាជីវកម្មដូច ឬបំពេញគ្នា ដើម្បីពង្រីកវិសាលភាពអាជីវកម្មទាំងផ្នែកហិរញ្ញវត្ថុ ផ្នែកផលិត និងទីផ្សារ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក