ព័ត៌មាន
វិស័យអប់រំបានដើរតួនាទីស្នូល លើការកសាងធនធានមនុស្ស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេស
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យវិស័យអប់រំ មានការរីកចម្រើន និងបានដើរតួនាទីស្នូលលើការកសាងធនធានមនុស្ស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែខ្លាំងក្លា។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអង្គការរក្សាកុមារ លើកឡើងក្នុងពិធី ប្រគល់-ទទួលអគារបន្ទប់ទឹកស្អាតនៅសាលាបឋមសិក្សា តាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះថា ក្នុងនាមជាអ្នកបន្តវេនជំនាន់ក្រោយ យើងត្រូវចងចាំជានិច្ច និងដឹងគុណឧបការៈចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានបន្សល់ទុកនូវ ស្នាដៃជាច្រើន ដែលនាំមកនូវការអភិវឌ្ឍរីកចម្រើន ជាពិសេសតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្តិនាមល្បីរន្ទឺ ទាំងក្នុង តំបន់ និងលើឆាក់អន្តរជាតិ ក្នុងនោះវិស័យអប់រំក៏មានការរីកចម្រើន និងបានដើរតួនាទីស្នូលក្នុងការកសាងធនធានមនុស្ស សម្រាប់រួម ចំណែកអភិវឌ្ឍប្រទេសជាតិយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព។
ជុំវិញសមិទ្ធផលកំពុងកើតឡើងក្នុងវិស័យអប់រំនេះ, លោកជំទាវបណ្ឌិត បានថ្លែងអបអរសាទរ ចំពោះសាលាបឋមសិក្សា តាំងក្រសាំង ដែលទទួលបានអគារបន្ទប់ទឹកស្អាតដ៏ស្អាត និងមានសោភ័ណ្ឌភាព ដែលបានរចនាដោយគិតគូរគ្រប់ជ្រុងជ្រោយពីពន្លឺ ខ្យល់ អនាម័យ ក្លិន និងភាពងាយស្រួលមួយខ្នងនេះ ដែលមានចំនួន ៨បន្ទប់ ៤បន្ទប់សម្រាប់កុមារា ៣បន្ទប់ សម្រាប់កុមារី និង ១ បន្ទប់សម្រាប់សិស្សមានពិការភាព និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារស៊ិនហាន (ខេមបូឌា) ម.ក ដែលបានគាំទ្រឧបត្ថម្ភផ្នែកហិរញ្ញវត្ថុកសាងអគារបន្ទប់ទឹកស្អាតនេះឡើង, និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, មន្ទីរអប់រំ យុវជន និងកីឡា, លោកនាយក, លោកគ្រូ-អ្នកគូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាង អគារបន្ទប់ទឹកស្អាតថ្មីនេះឡើង សម្រាប់លើកកម្ពស់អនាម័យ គាំទ្រសុខមាលភាពក្មេងៗដែរជាសិស្សានុសិស្ស និងបង្កើនលទ្ធភាព ទទួលបានសេវា អនាម័យ បរិស្ថាន និងអនាម័យផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្សទាំងអស់នៅក្នុងសាលានេះ។
ក្នុងពិធីនេះដែរ, លោកជំទាវក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនរួមមាន ឧបត្ថម្ភ សាលាបឋមសិក្សា តាំង ក្រសាំង ថវិកាចំនួន ២ លានរៀល, ឧបត្ថម្ភមន្ត្រីការិយាល័យអប់រំចំនួន ១២រូប រដ្ឋបាលស្រុក និងសមាជិកគណៈកម្មការបក្សភូមិ-ឃុំ ចំនួន២៥រូប និងលោកគ្រូ-អ្នកគ្រូចំនួន ២៨រូប ក្នុងម្នាក់ៗទទួលបានភួយ ១ និងថវិកាចំនួន ៣ម៉ឺនរៀល, និងឧបត្ថម្ភសិស្សានុសិស្ស ចំនួន ២៤៩រូប ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៉ិច ១ដើម ខ្មៅដៃ ១ដើម និងថវិកាចំនួន ១ម៉ឺនរៀល។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនោះដែរ លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី ២ខ្នង ជូនគ្រួសារខ្វះខាត រស់ នៅឃុំជ្រាប់ ស្រុកសន្ទុករួមមាន គ្រួសារឈ្មោះ យឿន ឡូត និងគ្រួសាឈ្មោះ ម៉ើ ឌីណា ក្នុងនោះក៏បាននាំយកសម្ភារៈប្រើប្រាស់ គ្រឿង ឧបភោគ-បរិភោគ និងថវិកាមួយចំនួន សម្រាប់ជាចំដៃនៃថ្ងៃឡើងផ្ទះផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន