ព័ត៌មាន
ក្រុមហ៊ុនអូស្ត្រាលីជំរុញការពង្រីកឧស្សាហកម្មរ៉ែនៅកម្ពុជា
ការវិនិយោគរបស់អូស្ត្រាលីនេះនាំមកជាមួយនូវស្តង់ដារអភិវឌ្ឍន៍បរិស្ថាន សង្គម និងការគ្រប់គ្រងលំដាប់ពិភពលោក ដែលជួយកម្ពុជាកសាងសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ និងមានភាពធន់ជាងមុន។
ថ្មីៗនេះ លោកឯកអគ្គរដ្ឋទូត យីប បានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ រវាង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Renaissance Minerals (គ្រប់គ្រងដោយ Emerald Resources ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី)។ ក្រុមហ៊ុន Renaissance នឹងពង្រីកអណ្តូងរ៉ែមាសអូរខ្វាវក្នុងខេត្តមណ្ឌលគិរី ហើយចាប់ផ្តើមដំណើរការលើអណ្តូងរ៉ែទីពីរនៅខេត្តត្បូងឃ្មុំ។
នៅពេលដែលដំណើរការពេញលេញ អណ្តូងរ៉ែទាំងពីរនេះត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលសារពើពន្ធប្រមាណ ១៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងផ្តល់ការងារដល់ប្រជាជនចំនួន ១២០០ នាក់សម្រាប់គម្រោងទាំងពីរ។




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន